Pacquiao នឹងសាងសង់មណ្ឌលសុខភាពលំដាប់ពិភពលោក ប្រណិតជាងសណ្ឋាគារ សម្រាប់ជួយព្យាបាលប្រជាជននៅទីក្រុងមួយ

វីរបុរសប្រដាល់ហ្វីលីពីន Manny Pacquiao កំពុងស្វែងរកភាពជោគជ័យមួយផ្សេងទៀត ដោយផ្ដល់មណ្ឌលវេជ្ជសាស្ត្រលំដាប់ថ្នាក់ពិភពលោកដំបូងគេបង្អស់នៅទីក្រុង General Santos ប្រទេសហ្វីលីពីន។ មហាសេដ្ឋីប្រដាល់រូបនេះត្រូវបានគេរាយការណ៍ថារក្សាការចែករំលែករបស់គាត់ ដែលនឹងជំរុញដល់ទីក្រុងជាទីស្រឡាញ់របស់គាត់។

អ្នកប្រដាល់អាជីពនិងជាព្រឹទ្ធសមាជិករូបនេះ កំពុងផ្ដោតទៅលើសុខភាពនិងសុខុមាលភាពនៃប្រជាជនទីក្រុងនេះ។ Pacquiao ដែលល្បីខាងតស៊ូមតិលើផ្នែកសុខភាពរបស់គាត់ កំពុងគ្រោងសាងសង់មណ្ឌលវេជ្ជសាស្ត្រលំដាប់ថ្នាក់ពិភពលោកដ៏ធំមួយ ដែលនឹងផ្ដល់ការព្យាបាលអ្នកក្នុងទីក្រុងនិងក្រៅទីក្រុង General Santos។

គណនីហ្វេសប៊ុកមួយឈ្មោះថា Mjevent AndTalents បានចែករំលែករូបភាពប្រាំសន្លឹក ជាមណ្ឌលវេជ្ជសាស្ត្រលំដាប់ថ្នាក់ពិភពលោកដ៏ធំសម្បើមមួយ ដែល Pacquiao មានបំណងធ្វើវាឡើង។

ហើយគម្រោងនោះត្រូវបានគេហៅថា Manny Pacquiao Medical Center។ មណ្ឌលវេជ្ជសាស្ត្រលំដាប់ថ្នាក់ពិភពលោកនោះមើលទៅសាហាវជាងសណ្ឋាគារទៅទៀតនោះ គេមិនទាន់ច្បាស់ថា នៅពេលវាលេចឡើងមកនឹងបម្រើលើសេវាអ្វីខ្លះនៅពេលអនាគតនោះទេ។ ប៉ុន្ដែវានឹងមានតម្លៃបំផុតសម្រាប់អ្នកជំងឺទាំងឡាយដែលរស់នៅហ្វីលីពីន៕

adverise with khmeread