ចិនសង់រោងកុនទុកបញ្ចាំងរឿងល្អៗមើលដល់មនុស្សនៅលើកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា ចិនបានសាងសង់រោងភាពយន្តនៅលើកោះមានជម្លោះនៅសមុទ្រចិនខាងត្បូង។

ទូរទស្សន៍ CCTV បានរាយការណ៍ថា រោងកុននេះត្រូវបានបង្កើតឡើងនៅកោះ Woody Island ដែលចិនហៅថាកោះ យុងស៊ីង ក្នុងប្រជុំកោះផារ៉ាសែល។

យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា រោងភាពយន្តអ៊ីនឡុងបានចាក់បញ្ជាំងភាពយន្តដំបូងរបស់ខ្លួនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

មនុស្សប្រហែល ២០០ នាក់ដោយរួមបញ្ចូលមន្ត្រីយោធានិងប្រជាជនបានមើលរឿង "The Eternity Of Jiao Yulu" ដែលជាឯកសារឆ្នាំ ២០១៤ អំពីលេខាធិការបក្សកុំម្មនុយនិស្តចិន ដែលបានទទួលមរណភាពដោយសារធ្វើការលើសម៉ោងក្នុងទសវត្សរ៍ ១៩៦០។ លោកប្រធានាធិបតី ស៊ីជីនពីង បានឧទ្ទិសកំណាព្យមួយបទដល់លោក ចែវអូលូ ផងដែរ។

សេចក្ដីរាយការណ៍និយាយថា រោងកុននេះត្រូវបានបង្កើតឡើងដើម្បីជំរុញស្ថានភាពរស់នៅលើកោះ។

គូសែវជីង នាយកក្រុមហ៊ុន Hainan Media Group ដែលគ្រប់គ្រងរោងកុនបានថ្លែងថា "នឹងមានភាពយន្តយ៉ាងតិចណាស់មួយក្នុងមួយថ្ងៃដូច្នេះមន្ត្រីយោធានិងប្រជាជនដែលរស់នៅលើកោះ អាចមើលរឿងនិងកម្មវិធីកម្សាន្តដូចគ្នានឹងប្រជាជនដទៃទៀតនៅចិន"៕

adverise with khmeread