adverise with khmeread 1

Marcelo នឹង​ខកខាន​ការប្រកួត​ជើង​ទីមួយ​ជាមួយ Roma ក្នុង​ក្របខ័ណ្ឌ Champions League

​ដំណឹង​អាក្រក់​កំពុងតែ​កើតមាន​ស្រាប់​សម្រាប់​លោក Zinedine Zidane ខណៈ​ខ្សែប្រយុទ្ធ​ឆ្នើម Gareth Bale អាច​នឹង​ខកខាន​ការប្រកួត​ជើង​ទីមួយ​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម Roma  ហើយ​ឥឡូវ​ថែម​ខ្សែការពារ Marcelo មួយទៀត ដែល​នឹង​អវត្តមាន​ក្នុងការ​ប្រកួត​ដ៏​សំខាន់​នេះដែរ​។​

​ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល កីឡាករ Marcelo បានធ្វើ​តេស្ត​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​នៅ​មន្ទីរពេទ្យ Hospital Universitario Sanitas La Moraleja និង​បាន​រកឃើញថា រូបគេ​បាន​គ្រេច​ឆ្អឹង​ស្មា​ខាងស្តាំ ដែល​នឹង​ធ្វើឱ្យ​កីឡាករ​រូបនេះ​ខកខាន​ដំណើរ​ទៅកាន់​រដ្ឋធានី​រ៉ូម​ក្នុង​ថ្ងៃទី ១៧ នេះហើយ​៕

 

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់