បុរសម្នាក់លួចគ្រឿងសង្ហារឹមត្រូវប៉ូលិសខេត្តរតនគិរីឃាត់ខ្លួន

​រតនគិរី ៖ ប៉ូលិស ការិយាល័យជំនាញខេត្តរតនគិរីបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីលួចគ្រឿងសង្ហារឹមនៅចំណុចផ្ទះជួល ស្ថិតនៅ ភូមិភ្នំស្វាយ  សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីកាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧ វេលា ម៉ោង ១១។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ វ៉ែន រិទ្ធី ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ អ្នកបើកឡាន មានទីលំនៅបច្ចុប្បន្ន ភូមិកើតហេតុខាងលើ។ សម្ភារៈលួចបានរួមមាន៖ តុប្រភេទឈើធ្នុងចំនួន ៣ និង មេក្រែចំនួន  ២ ចំហៀង។

​បច្ចុប្បន្នជនសង្ស័យ ត្រូវបានប៉ូលិសការិយាល័យជំនាញបានបំពេញនីតិវិធីតាមច្បាប់បញ្ជូនទៅសាលាដំបូងខេត្តរតនគិរី៕

adverise with khmeread