កុំចេះតែហ៊ាន!!! ឥឡូវនេះចៃឆ្មាបង្កជំងឺឱ្យមនុស្សបណ្តាលឱ្យស្លាប់ម្នាក់នៅជប៉ុន

ស្រ្តីជនជាតិជប៉ុនម្នាក់បានស្លាប់ដោយជំងឺចៃ ឆ្លងពីឆ្មារបស់នាង ដែលស្ថិតនៅក្នុងអ្វីដែលត្រូវបានគេគិតថាជាជំងឺរបស់ថនិកសត្វដំបូងបំផុតដែលឆ្លងដល់មនុស្ស។

ក្រសួងសុខាភិបាលរបស់ជប៉ុនបាននិយាយថា ស្រ្តីរូបនេះស្ថិតនៅក្នុងវ័យខ្ទង់ ៥០ឆ្នាំ កំពុងជួយសង្គ្រោះជីវិតឆ្មាវង្វេងម្ចាស់ទន់ខ្សោយមួយក្បាល ពេលដែលគាត់ត្រូវបានវាយប្រហារ។

រយៈពេលដប់ថ្ងៃបន្ទាប់ គាត់បានបាត់បង់ជីវិតដោយអាការៈនៃជំងឺចេញរោគសញ្ញាក្តៅខ្លួនខ្លាំងពេក ហៅថារោគសញ្ញា Thrombocytopenia ឬ ហៅកាត់ SFTS (ដែលមានរោគសញ្ញាគ្រុនក្តៅ និងក្អួតចង្អោរ) ដែលនាំមកដោយចៃឆ្មា។

ខណៈដែលមិនមានឃើញស្នាមខាំរបស់ចៃ វេជ្ជបណ្ឌិតបានសន្មត់ថា ជំងឺនេះត្រូវបានចម្លងដោយសត្វឆ្មាសង្គ្រោះរបស់ស្ត្រីរូបនេះ។

SFTS គឺជាជំងឺឆ្លងថ្មីបំផុតមួយដែលទើបនឹងលេចឡើងនៅក្នុងប្រទេសចិន កូរ៉េ និងជប៉ុន។

វីរូសមួយនេះត្រូវបានគេបញ្ជាក់ថា មានអត្រាស្លាប់ស្ថិតនៅក្នុងចន្លោះពី ៣០%ឡើងទៅ ហើយជាពិសេសវាកើតឡើងនៅលើមនុស្សដែលមានវ័យលើសពី ៥០ឆ្នាំ៕ ប្រភព៖បរទេស

adverise with khmeread