នារី​ម្នាក់​រួម​និង​ថ្នាំ​ញៀន​ចំនួន​ ១០៤ កូន​ថង់​ត្រូវ​បានប៉ូលិស​បង្រ្កាប​

​បាត់ដំបង ៖ នារី​ម្នាក់​រួម​និង​ថ្នាំ​ញៀន​ចំនួន​១០៤កូន​ថង់​ត្រូវ​បាន​បង្រ្កាប​ ដោយ​កម្លាំង​ប៉ូលិសខេត្តសហការ​ជាមួយប៉ូលិស​ស្រុក​ថ្មគោល​ និង​ក្រុម​ អន្តរាគមន៍​ ប្រឆាំង​បទល្មើស​ ខេត្ត​បាត់​ដំបង​ ក្រោម​ បទ​បញ្ជា​ណែនាំ​ ពី​ឯកឧត្តម​ ស​ ថេត​ ស្នងការ​ខេត្ត​ និង​មាន​ការ​សហការ​សម្របសម្រួល​ ពី​លោក​ នួន​ សាន​ ព្រះរាជ្ញា​​ អមសាលាដំបូង​ខេត្ត​​។

​លោក​ វរសេនីយ៍ទោ​ ផង​ សុភាព​ អធិការ​ស្រុក​ថ្មគោល​ បាន​ឱ្យ​ដឹងថា​នៅថ្ងៃទី២៤ កក្កដា ២០១៧ វេលាម៉ោង​១២ និង៣០នាទី កម្លាំងស្រុកថ្មគោលសហការជំនាញខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណី​រក្សាទុក​ ជួញដូរដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុ ញៀននៅចំណុចភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល និងបានឃាត់មុខសញ្ញាបានចំនួនម្នាក់។

​លោកបន្តថា ជនសង្ស័យឈ្មោះ ឈួង មករា ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល និងបានដកហូតសម្ភារៈមានថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន (ម៉ាទឹកកក) ចំនួន១០៤ថង់តូច។

​ក្នុងករណីនេះ ប៉ូលិសជំនាញ​ កំពុង​កសាង​សំណុំ​រឿង​ បញ្ជូន​ទៅ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread