ផ្ទះអាចារ្យម្នាក់លិចក្នុងទឹកជំនន់ បែរជាបន្ទោសថា ព្រះដាក់ទោសព្រោះខឹងលើលោកនេះមានមនុស្សភេទទីបី!!!

ការប្រឆាំងនឹងភេទទីបីគឺជារឿងគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់មនុស្សទូទៅ។ ភេទទីបីត្រូវបានគេគិតថា ជាមនុស្សមិនធម្មតាខុសប្លែកពីគេ ខណៈដែលនៅក្នុងសាសនាវិញគឺមិនត្រឹមត្រូវ។

ក្នុងករណីនេះអាចារ្យសាសនាគ្រិស្ត ឈ្មោះ Tony Perkins មិនត្រឹមតែស្អប់ខ្ទើយ ឬភេទទីបីនោះទេ គាត់គឺជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវគ្រួសារ ដែលជាអង្គប្រឆាំងនឹងភេទទីបី ថែមទៀតផង។ Perkins បានអះអាងថាគ្រោះមហន្តរាយធម្មជាតិនៅភាគខាងត្បូងរដ្ឋ Louisiana គឺជាវិធីមួយដែលព្រះដាក់ទោសដល់ភេទទីបី។

ហើយផ្ទះរបស់លោក Perkins ក៏ត្រូវបានបំផ្លាញដោយសារតែគ្រោះទឹកជំនន់នោះដែរ។ លោក Perkins បានសរសេរនៅលើ Twitter ថា "ព្រះជាម្ចាស់បានបំផ្លាញផ្ទះរបស់អ្នកដោយទឹកជំនន់ដ៏ធំមួយ? អ្នកបានដឹងហើយថាអ្វីបង្កឱ្យអ្នកស្ថិតក្នុងទឹកជំនន់នេះ..."។

លោក Perkins ជានិច្ចកាលតែងតែមានភាពចម្រូងចម្រាស់ទាក់ទងនឹងការប្រឆាំងនឹងភេទទីបីរបស់គាត់ ហើយគាត់បានរំលឹកដដែលថា ព្រះព្យាយាមបញ្ចូនសារមួយតាមរយៈការធ្វើឱ្យមានគ្រោះមហន្តរាយកើតឡើង៕

adverise with khmeread