Cristiano Ronaldo ប្រាប់ Neymar ថា កុំចាកចេញពី Barcelona ទៅ PSG តែបើទៅគឺ Man Utd ល្អជាង

Cristiano Ronaldo ត្រូវបានគេជឿជាក់ថា បានជំរុញដៃគូបដិបក្ខរបស់ខ្លួន​ Neymar កុំឱ្យចាកចេញពីអ្នកមានបុណ្យ Barcelona នារដូវក្តៅនេះ និងបញ្ជាក់ថាការផ្លាស់ចេញរបស់ Neymar ពីក្លឹបយក្សអេស្ប៉ាញមួយនេះគឺសម្រាប់តែទៅក្លឹបបិសាចក្រហម Manchester United ប៉ុណ្ណោះ។

និមិត្តរូបរបស់អធិរាជស Real Madrid បានស្ថិតនៅក្នុងទំនាក់ទំនងជិតស្និទ្ធមួយជាមួយនឹង Neymar អំឡុងការចែករំលែកការប្តេជ្ញាចិត្តរបស់ពួកគេជាមួយនឹងក្រុមហ៊ុនម្ចាស់ឧបត្ថម្ភសម្ភារៈកីឡាយក្ស Nike ហើយប្រធានក្រុមព័រទុយហ្គាល់រូបនេះត្រូវបានគេជឿជាក់ថា បានផ្ញើសារទៅកាន់សមភាគីរបស់ខ្លួន ដោយផ្តល់នូវដំបូន្មានគាត់ទៅលើស្ថានភាពបច្ចុប្បន្ន។

Neymar បានស្ថិតក្នុងពាក្យចចាមអារ៉ាមដ៏ក្តៅគគុកនៃការចាកចេញពី Barcelona សម្រាប់ក្លឹបអ្នកមានបារាំង PSG ដែលរីករាយនឹងបោះកញ្ចប់ទឹកប្រាក់ដល់ទៅ ២២២លានអឺរ៉ូសម្រាប់ការទិញផ្តាច់កុងត្រារបស់តារាបាល់ទាត់រូបនេះ៕


 

adverise with khmeread