មិននឹកស្មាន!!! ក្រូចឆ្មា និង ខ្ទឹមស អាចសម្អាតកំណកក្នុងសរសៃឈាមបេះដូង

ក្រូចឆ្មានិងខ្ទឹមស គ្មានអ្វីត្រូវសង្ស័យឡើយ គឺវាជាអាហារផ្តល់អត្ថប្រយោជន៍បំផុតមួយ សម្រាប់យើងគ្រប់គ្នាទទួលទាន ព្រោះពួកវាពោរពេញទៅដោយសារជាតិចិញ្ចឹម និង ផ្តល់នូវអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យ។

បន្សំចូលគ្នារវាងអាហារទាំងពីរនេះរឹតតែធ្វើឱ្យវាខ្លាំងក្លា និងថែមទាំងអាចជាថ្នាំធម្មជាតិដ៏ពូកែមួយទៀតផង។ វាជួយជំរុញចរន្តឈាមរត់បានស្រួល សម្អាតកំណកក្នុងសរសៃឈាមបេះដូង និង បញ្ចុះកម្រិតកូឡេស្តេរ៉ុល។

ជាមួយជាតិកូឡេស្តេរ៉ុល LDL ពូនផ្តុំពេញសរសៃឈាម វានឹងបង្កើនហានិភ័យនៃជំងឺគាំងបេះដូង និង ជំងឺបេះដូង។

មនុស្សតែងប្រើថ្នាំពេទ្យដើម្បីបញ្ចុះកូឡេស្តេរ៉ុល LDL ទាំងដឹងថាថ្នាំទាំងនោះផ្ទុកទៅដោយជាតិគីមី និងពុំសូវមានប្រសិទ្ធភាព។

ទោះយ៉ាងណា លោកអ្នកអាចទប់ស្កាត់ និងព្យាបាលបញ្ហាទាំងនោះបានទាំងស្រុងតាមបែបធម្មជាតិ ដោយប្រើប្រាស់បន្សំខាងក្រោម៖

* គ្រឿងផ្សំ
- ទឹកក្រូចឆ្មាស្រស់ ២ ពែង
- ទឹកខ្ទឹមស ១ ពែង
- ទឹកខ្ញី ១ ពែង
- ទឹកខ្មេះសរីរាង្គ ឬ ទឹកខ្មេះប៉ោម ១ ពែង

* វិធីធ្វើ
ចាក់គ្រឿងផ្សំទាំងអស់ចូលគ្នាហើយដាំចោលកន្លះម៉ោង បើកភ្លើងល្មមៗ។ បន្ទាប់មកទុកឱ្យត្រជាក់ ហើយដាក់ទឹកឃ្មុំសុទ្ធ ៣ ពែងចូលបន្ថែមទៀត។ បន្ទាប់មកទៀត បកខ្ទឹមស ២ កំពឹស និង កាត់ក្រូចឆ្មា ២ ផ្លែ (កាត់ជាកង់ៗ) និងដាក់ទឹកខ្លះ ក្រឡុកក្នុងម៉ាស៊ីនឱ្យសព្វ។ បន្ទាប់មកទៀត លាយវាជាមួយគ្រឿងផ្សំដែលបានដាំពុះអំបាញ់មិញ។ រួចកូរឱ្យសព្វ ផ្ទេរវាដាក់ចូលកែវមានគម្របមួយ ហើយក្លាសេក្នុងទូទឹកកក។ ដួសវាពិសា ៥០ មិល្លីលីត្រ រាល់ថ្ងៃ ឱ្យបាន ៣ សប្តាហ៍។ បន្ទាប់មក សម្រាក១សប្តាហ៍ រួចចាំបន្តពិសាវា ៣ សប្តាហ៍ទៀតជាការស្រេច។

លោកអ្នកគួរអនុវត្តតាមវិធីនេះ ២ ដងក្នុងមួយឆ្នាំ ដើម្បីសុខភាពបេះដូង៕

adverise with khmeread