អ្នករត់តាក់ស៊ីងុយដេកពេក សុំដេកមួយស្រឡេត...អ្នកហាត់ប្រាណម្នាក់ចេះតែមកសួរម៉ោង គាត់ខឹងក៏ដាក់ស្លាកមួយហាមសួរម៉ោង ពេលនោះរឹតតែដល់ក!!!

សំណើច៖ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ ជា​ច្រើន​ម៉ោង​មក អ្នកបើកបរ​រថយន្ត​ក៏​សម្រេចចិត្ត​ឈប់​ឡាន ដើម្បី​សម្រាក​បន្តិចមុន​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត។​

ដោយសារ​អត់ងងុយ​ផង គាត់​ក៏​បាន​ដេក​លក់​ភ្លាម មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​មាន​សំឡេង​គោះ​ទ្វារ​រថយន្ត ធ្វើ​ឱ្យគាត់​ភ្ញាក់​ឡើង ហើយ​មាន​អ្នក​រត់​ហាត់ប្រាណ​ម្នាក់​សួរ​គាត់​ថា​ "សួស្ដីលោក តើ​ម៉ោង​ប៉ុន្មាន​ហើយ​?" គាត់​ឆ្លើយ​ថា​ "បាទ!​ម៉ោង ៥:០០"។ 

ឆ្លើយ​ហើយ​គាត់​ក៏​ដេក​លក់​ទៅ​វិញ ប៉ុន្តែ​ត្រូវ​បាន​ដាស់​ឱ្យ​ភ្ញាក់​ម្តងទៀត ដោយ​អ្នក​ហាត់ប្រាណ​ផ្សេង​ទៀត ហើយ​បាន​សួរ​គាត់​ថា​ "អត់​ទោស ! លោក​ម៉ោង​ប៉ុន្មាន​ហើយ"។ គាត់​ខឹង​ហើយ​ស្រែ​កថា​ "ម៉ោង ៥:១៥ ហើយ"។ មុន​នឹង​គាត់​ដេក គាត់​បាន​យក​ក្រដាស​សរសេរ​ថា ​"ខ្ញុំ​អត់​ដឹង​ម៉ោង​ប៉ុន្មាន​ទេ?" យក​មក​បិទ​នៅ​កញ្ចក់​រថយន្ត​រួច​ដេក​បន្ត​ទៀត ប៉ុន្តែ​គាត់​ត្រូវ​បាន​ដាស់​ឱ្យ​ភ្ញាក់​សា​ជា​ថ្មី ម្តងទៀត ដោយ​អ្នក​ហាត់ប្រាណ​ម្នាក់​ផ្សេង​ទៀត ហើយកេះ​ប្រាប់​គាត់​ថា​ "ហេ៎លោក...ឥឡូវ​ម៉ោង ៥ កន្លះហើយ​"៕

adverise with khmeread