ឃាត់ស្ត្រីដើរលក់សំឡីអនាម័យម្នាក់លួចទូរស័ព្ទ

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានប៉ូលិសបង្ក្រាបជាក់ស្តែងករណីលួច ទូរស័ព្ទកាលពីថៃ្ងទី២៥ កក្កដា ២០១៧​ វេលាម៉ោង១ និង១៥នាទី ល្ងាចនៅចំណុចផ្ទះលេខ៨ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្កទី១ ខណ្ឌឫស្សីកែវ​។

​ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ គុច សុខលាភ ភេទ​ស្រី អាយុ​៣២ឆាំ្ន​ ខែ្មរ មានទីលំនៅផ្ទះជួល សង្កាត់​អូឬស្សី៤ ខណ្ឌ​៧មករា មុខរបរ លក់ដូរ (ឃាត់ខ្លួន)​។

​ចំណែកជនរងគ្រោះឈ្មោះ ជា សុផាន្នី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុខាងលើ។

​ប៉ូលិសបន្តថា ដំបូងជនសង្ស័យ ឈ្មោះ គុច សុខលាភ ជាបុគ្គលិក្រុមហ៊ុន សំឡីអនាម័យជីអេស (GS) ដើរលក់តាមភូមិបានធ្វើសកម្មភាពលួចយកទូរស័ព្ទដែល នៅលើប៉ាវអីហើយជនរងគ្រោះក៏ទាន់ស្រែកចោរៗ​។

​បន្ទាប់មកជនរងគ្រោះក៏ដេញតាមចាប់ជនសង្ស័យជាមួយសាក្សីហើយជនសង្ស័យក៏បោះទូរស័ព្ទចោលក្បែរជណ្ដើររួចជនរងគ្រោះ និងសាក្សីឃាត់ខ្លួន និង វត្ថុតាងត្រូវបាន កម្លាំងសម្ថកិច្ចធ្វើអន្តរាគមន៍នាំមកកាន់ទីស្នាក់ការប៉ុស្តិ៍តែម្តង​។                   

​បច្ចុប្បន្ន ទូរស័ព្ទ (sumsung galaxy s6) ត្រូវបានកម្លាំងយើងប្រគល់ជូនទៅជនរងគ្រោះវិញ។ ចំណែកជនសង្ស័យបានកសាងសំណុំរឿងបញ្ជូន ទៅអនុវត្តតាមនីតិវិធី៕

adverise with khmeread