ឃាត់ក្មេងប្រុសអនីតិជន២នាក់ពីបទលួចទូរស័ព្ទ

ភ្នំពេញ ៖ ជនសង្ស័យជាអនីតិជន២នាក់ ត្រូវប៉ូលិសឃាត់ខ្លួននៅថៃ្ងទី២៥ កក្កដា ២០១៧ វេលាម៉ោង៨ និង៣០នាទី ព្រឹកនៅចំណុចផ្ទះលេខ២៦៣ ផ្លូវ​៦២ ក្រុម​៥​ ភូមិទួលសំពៅ សង្កាត់ទួលសងែ្កទី១ ខណ្ឌឫស្សីកែវ​។

​ប៉ូលិសនិយាយថា ជនសង្ស័យ ចំនួន២នាក់ គឺឈ្មោះ គ.ភ.ភេទ ប្រុស អាយុ១២ឆាំ្ន ខែ្មរ មានទីលំនៅផ្ទះជួល ភូមិអូបែកខ្អម សង្កាត់ទឹកថា្ល ខណ្ឧសែនសុខ មុខរបរមិនប្រាកដ (ឃាត់ខ្លួន)  និង២.ឈ្មោះ ប.ព. ភេទប្រុស អាយុ១១ឆ្នាំ ខែ្មរមានទីលំនៅផ្ទះជួលភូមិអូបែកខ្អម សង្កាត់ទឹកថា្ល ខណ្ឧសែនសុខ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន​)​។

​ចំណែកជនរងគ្រោះឈ្មោះ តាំង រដា្ឋនី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុខាងលើ។

​ប៉ូលិសបន្តថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនសង្ស័យ ២ នាក់បានជិះកង់មកតាមផ្លូវលេខ៦២​ក៏បា​នឃើញផ្ទះលក់អីវ៉ាន់ចាប់ហួយ ដែលទុកទូរស័ព្ទនៅលើតុប្រហែស ជនសង្ស័យពីរនាក់ក៏ឈ​ប់ក​ង់​​ហើយជនសង្ស័យឈ្មោះ គួង ភ័ក្រ បានដើរចូលទៅក្នុងផ្ទះលួចយកទូរស័ព្ទដៃម៉ាកអា​យហ្វូ​ន​ស៊ិច (iPhone 6)​។

​ពេលនោះជនរងគ្រោះទានស្រែកចោរៗទើបជនសង្ស័យរត់ឡើងជិះកង់បានចម្ងាយប្រហែល១​០ម៉ែត្រកម្លាំងសម្ថកិច្ចធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ និង វត្ថុតាងក៏នាំជនសង្ស័យមកប៉ុស្តិ៍តែម្តង។ 

​បច្ចុប្បន្ន ទូរស័ព្ទ (iPhone 6) ត្រូវបានកម្លាំងយើងប្រគល់ជូនទៅជនរងគ្រោះវិញ។

ចំណែកជនសង្ស័យបានកសាងសំណុំរឿងបញ្ជូន ទៅមន្ទីរសង្គមកិច្ច៕

adverise with khmeread