កម្លាំងប៉ូលិសខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ ៖​ កម្លាំងប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានល្បាតការពារក្នុងមូលដ្ឋានទប់ស្កាត់ បទល្មើសកុំឱ្យកើតមាន ក៏បានប្រទះឃើញជនសង្ស័យម្នាក់អង្គុយតាមផ្លូវ ខណៈសមត្ថកិច្ចជិះជិតដល់ជនសង្ស័យ បានប្រាស់ខ្លួនរត់ចូលផ្ទះប្រជាពលរដ្ឋពួនសង្ងំក្នុងបន្ទប់ទឹក ហើយចាក់ថ្នាំចូលក្នុងបង្គន់ រលាយអស់សល់១កញ្ចប់តូច និងថង់ច្រកជាច្រើនថង់ផងដែរ នៅ វេលាម៉ោង៩និង៤០យប់ថ្ងៃទី  ២៥ កក្តដា ២០១៧នាទីចំណុចផ្លូវលំ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស្រី ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិថ្មគោល១សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប៉ូលិសបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រដើម្បីទប់ស្កាត់បទល្មើសកុំឱ្យកើតមានឡើង។ លុះដល់ម៉ោងកើតហេតុក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងអង្គុយចោងហោង។ ពេលកម្លាំងសមត្ថកិច្ចជិះម៉ូតូជិតដល់ ស្រាប់តែជនសង្ស័យ ងើបរត់ចូលផ្ទះប្រជាពលរដ្ឋក្បែរនោះ សង្ងំក្នុងបន្ទប់ទឹក ទើបសមត្ថកិច្ចឃាត់បាន ឆែកឆេរ ឃើញថ្នាំញៀន និងថង់ជាច្រើននៅក្នុងចានបង្គន់។

​សមត្ថកិច្ចក៏បានរើសយកមក ថ្នាំរលាយអស់ សល់ប្រហែល១ថង់កញ្ចប់តូច។ ក្រោយមកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង៕

adverise with khmeread