​ចោរ​មួយក្រុម ខំប្រឹង​វាយ​បំបែក​កញ្ចក់​យក​គ្រឿងអលង្ការ​ពី​ហាង​មួយ តែ​ដំ​ចង់​ដាច់ខ្យល់ វា​មិន​ព្រម​បែក​សោះ​...​ទីបំផុត​ក៏​...

​ចោរ​ទាំងនេះ​ច្បាស់​ជា​គិត​ម្ដង​ទៀតហើយ​នៅពេល​ពួកវា​ចង់​ធ្វើ​សកម្មភាព​ប្លន់​ម្ដងទៀត​។​

​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ហាង​គ្រឿងអលង្ការ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី​បានបង្ហាញ​ពី​ចោរ​ប្រដាប់​ដោយ​ញញួរ បួន​នាក់ បាន​ព្យាយាម​បំបែក​កញ្ចប់​ដើម្បី​លួច​របស់​មានតម្លៃ ប៉ុន្តែ​មិនអាច​បំបែក​ទូ​ដាក់​គ្រឿងអលង្ការ​បានឡើយ​។​

​បន្ទាប់ពី​ព្យាយាម​បំបែក​ទូកញ្ចក់​ជាច្រើន​ដង ក្រុមចោរ ដែល​ពាក់មួក​សុវត្ថិភាព​ដើម្បី​លាក់​អត្តសញ្ញាណ​របស់​ពួកវា បាន​រត់គេចខ្លួន​យ៉ាង​អាម៉ាស​។​

​យោងតាម​វេ​ប​សាយ​ម៉ាឡេស៊ី Hype បានឱ្យដឹងថា ការប៉ុនប៉ង​របស់​ពួកវា​ត្រូវបាន​បរាជ័យ ដោយសារ​ការពារ​ដ៏​រឹងមាំ ដែលមាន​ភាពរឹងមាំ​ជាង​ប្លា​ស្ទិ​ក ឬ​កញ្ចប់ ១០ ដង​។​

​ការព្យាយាម​លួច​របស់​ពួកចោរ​បានកើត​ឡើង​នៅ​ហាង​គ្រឿងអលង្ការ Kedai Emas Sri Alam ក្នុង​ទីក្រុង Shah Alam៕

 

 

adverise with khmeread