adverise with khmeread 1

Update:​ ចោរ​២​នាក់​បាញ់​មួយ​គ្រាប់​ប្លន់​យក​កាបូប​លុយ​អស់​២​ពាន់​ដុល្លារ (​មាន​វីដេអូ​)

     ភ្នំពេញ ៖ បន្ទាប់ពី​មាន​សកម្មភាព​ចោរប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​៩​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅ​ចំណុច​មុខផ្ទះ​លេខ​១៦១D ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​សមត្ថកិច្ច​បានចេញ​របា​យ​ការណ៍​បញ្ជាក់ថា​ពិត​ជាមាន​ករណីនេះ​កើតឡើង​មែន ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ។​

    របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​សា​គី​ស្មាស់​ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​ប្រើ​អាវុធខ្លី​២​ដើម​មិន​ស្គាល់​ម៉ាក ភិនភាគ ជនសង្ស័យ​រាង​ធាត់​សម្បុរ​ខ្មៅ​កំពស់​១,៦២​ស​.​ម​ពាក់​អាវយឺត​ដៃ​វែង​ពណ៌​ខ្មៅ​លា​យស​ខោ​ពណ៌​ខ្មៅ​ពាក់មួក​ក​ន្តិ​ប​ពណ៌​ក្រហម​និង​ម្នាក់ទៀត​រាង​ស្គម​ជា​អ្នកបើក​ម៉ូតូ​។​

    របាយការណ៍​បន្តថា ជនរងគ្រោះ​ឈ្មោះ ខៀវ កណ្ណិកា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​គ្រូបង្រៀន ស្នាក់​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​សម្ភារ​:​បាត់បង់​ទូរស័ព្ទ មួយគ្រឿង​លុយ​អាមេរិក​ចំនួន​២០០០​ដុ​ល្រ​លា​និង​សម្ភារ​:​មួយចំនួន​។​

    របាយការណ៍​បន្តទៀត​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​រថយន្ត​ចេញពីផ្ទះ​តាម ផ្លូវ​សហព័ន្ធ​បត់​ឡើងមក​ផ្លូវ​៥៩៨​បំណង​មកលេង​បងប្អូន​នៅ​ចំណុចកើតហេតុ​ខាងលើ​។​

    ពេលមកដល់​បាន​ចុះ​ពី​រថយន្ត​ដើរចូល​ផ្ទះ ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក ស៊ុយ​សុ​គី​ស្មាស់​ពណ៍​ខ្មៅ​មិន​ចាំ​ស្លាក​លេខ បាន​ដក​កាំភ្លើង​ភ្ជង់ជនរងគ្រោះ​យក​កាបូប​លុយ​បាន​ហើយ ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​រួច​បាន​បាញ់​មួយ​គ្រាប់​ឡើងលើ​ហើយ​ជិះ​គេចខ្លួនបាត់​តែម្តង ៕​

 

adverise with khmeread

មតិយោបល់