Gary Cahill: ការកសាងក្រុមរបស់ Chelsea អាចនឹងឈានដល់យុគសម័យមាសដូច Man Utd

          ខ្សែការពារសញ្ជាតិ​អង់​គ្លេស​វ័យ៣១ឆ្នាំ​ Gary Cahill ជឿថា ដំណើរនៃការ​កសាងក្រុម​របស់ Chelsea ​គឺស្រដៀងគ្នាទៅនឹងអ្វីដែល​ធ្លាប់កើតមាននៅ Man Utd​ អំឡុង​សម័យកាលដ៏​ជោគ​ជ័យ​​ ។

          គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Antonio Conte បាន​ចុះកិច្ចព្រមព្រៀងផ្ទេរ​កីឡាករថ្មីបីរូបរួចមកហើយមានកីឡាករ Tiemoue Bakayoko, Antonio Rudiger និង Alvaro Morata ហើយ​គ្រោងនឹងផ្ទេរកីឡាករ​យ៉ាងហោចណាស់បីរូប​បន្ថែម​ទៀតមុន​ពេល​បញ្ចប់​រដូវក្តៅនេះ។

          វត្តមានរបស់កីឡាករ​ថ្មីកើតមាន​បន្ទាប់ក្រុម​ Chelsea លើកពាន EPL ​ជា លើក​ទី​២ក្នុង​រយៈ​ពេល​បីឆ្នាំ។ ស្របពេលជាមួយគ្នានោះដែរ គេឃើញក្លឹប​ Man Utd ​ក៏កំពុងបន្ត​កសាងក្រុម បន្ទាប់ពី​បាត់បង់​កីឡាករសំខាន់ៗមួយចំនួន។

          Cahill បាននិយាយថា “កីឡាករដែល​បានចាកចេញពី​ក្លឹប​​ Chelsea ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះគឺសុទ្ធតែជាកីឡាករល្បីៗ”៕​

adverise with khmeread