Taylor Swift ខំ​លាក់​មិត្ត​ប្រុស​ឡើង​ជិត បែរជា​មក​បែកការណ៍​ត្រឹម​...

​អ្នក​ទាំង​ពីរបាន​ណាត់គ្នា​ជាច្រើន​ខែ​មកហើយៗ​នាង Taylor Swift វ័យ ២៧ ឆ្នាំ​មិន​ចង់​បង្ក​ចំណាប់អារម្មណ៍​អ្វី​ឡើយ​នៅពេល​ចាក​ចេញពីផ្ទះ​របស់​នាង​នៅ​ទីក្រុង​ញូវយ៉ក​ជាមួយ​មិត្ត​ប្រុស​ឈ្មោះ Joe Alwyn វ័យ ២៦ ឆ្នាំ​។​

​ម្ចាស់​បទ Style រូបនេះ​បាន​បិទបាំង​ខ្លួន​ជាមួយ​អាវ​ពណ៌​ខ្មៅ​ខណៈ​នាង​ឱន​មុខ​ចុះក្រោម​ជាមួយ​តារា​សម្ដែង​អង់គ្លេស​។ អ្នក​ទាំង​ពីរបាន​លាក់ខ្លួន​ក្រោម​ឆត្រ​ដ៏​ធំ​។​

​យោងតាម​ប្រភព​ផ្ទៃក្នុង​បានឱ្យដឹងថា អ្នក​ទាំងពីរ​រស់នៅ​ជាមួយគ្នា​ផ្លូវការ​តាំងពី​ដើមខែ​មុន​។ ចាប់តាំងពី​ពេលនោះ​នាង Taylor ត្រូវគេ​ជឿថា​បាន​ស្នាក់នៅ​អគារ​ក្នុង​ទីក្រុង​ញូវយ៉ក ប៉ុន្តែ​មិនដែល​ត្រូវ​បានឃើញ​ចេញចូល​ទៅណា​ឡើយ​រហូតដល់​ប៉ុន្មាន​ថ្ងៃ​មុននេះ គឺ​នៅពេល​នាង​ធ្វើដំណើរ​សម្រាប់​កិច្ចប្រជុំ​មួយ​៕

adverise with khmeread