នារីស្រស់ស្អាតម្នាក់នេះរកប្រាក់មួយខែបាន ៩ ពាន់ដុល្លារ ដោយគ្រាន់តែអង្គុយបរិភោគអាហារមុខកាមេរ៉ា!

សព្វថ្ងៃអ៊ីនធឺណេតបានក្លាយជាកន្លែងរកប្រាក់មួយសម្រាប់មនុស្សគ្រប់គ្នានៅលើពិភពលោកនេះ ហើយវាបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងដើម្បីធ្វើការស្រាវជ្រាវ ទស្សនាកម្សាន្ត លេងហ្គេម និងសន្ទនាជាដើម។

មនុស្សជាច្រើនរកប្រាក់តាមរយៈអ៊ីនធឺណេត ហើយពួកគេដាក់អីវ៉ាន់លក់ និងផ្ដល់សេវាកម្មផ្សេងៗ ខ្លះបង្កើតកម្មវិធីនិងហ្គេម ដែលជាចំណីរបស់អតិថិជនគ្រប់វ័យ។

មិនថាអ្នករកប្រាក់តាមវិធីណាទេ ប៉ុន្ដែសម្រាប់នាង Seo Yeon បានទាក់ទាញអ្នក Subscriber នាងនៅលើអនឡាញរាប់ពាន់នាក់ដោយគ្រាន់តែបរិភោគអាហារប៉ុណ្ណោះ។

វាគឺជាវិធីរកលុយមួយដ៏មិនគួរឱ្យជឿ ហើយវាអាចក្លាយជាការពិតសម្រាប់អ្នកផ្សេងទៀតដែលចង់ធ្វើតាមដោយគ្រាន់តែបរិភោគអាហារ។ ស្ដ្រីកូរ៉េរូបនេះគ្រាន់តែអង្គុយបរិភោគអាហារនៅពីមុខកាមេរ៉ា រកបានប្រាក់រហូតដល់ទៅ ៩ ពាន់ដុល្លារក្នុងមួយខែ។

ក្រៅពីលុយដ៏ច្រើនសន្ធាប់ នាងនៅបានភ្លក្សអាហារចម្រុះមុខសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ទាំងអស់។

គណនីបណ្ដាញយូធូបរបស់នាងមាន Subscriber ចំនួន ១០ ម៉ឺននាក់ ហើយវីដេអូនាងមួយៗមានអ្នកចុចមើលខ្ទង់កន្លះលាន។ ហើយមិនឆ្ងល់ទេថាហេតុអ្វីគ្រាន់តែហូបអាហារសោះមានអ្នកមើលច្រើនម្ល៉េះ នោះដោយសារតែនាងមានសម្រស់ស្អាត ដែលវាគឺជាភាពទាក់ទាញមួយឱ្យមានអ្នកមើលច្រើនសន្ធាប់និងរកប្រាក់តាមរយៈគណនី YouTube៕

adverise with khmeread