​ចេះដឹង​ខ្លួន​ទាន់​!!! រថក្រោះ​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប ជួយសង្គ្រោះ​មនុស្ស​រាប់សិប​នាក់​ពី​រថយន្ត​អត្តឃាត​ផ្ទុក​គ្រឿងផ្ទុះ ១០០ គីឡូក្រាម ដោយ​កិនកម្ទេច​

​អ្នកបើកបរ​រថក្រោះ​អេ​ហ្ស៊ី​ប​មួយក្រុម​បានទទួល​ការកោតសរសើរ​ចំពោះ​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជាង ៥០ នាក់​ពី​រថយន្ត​អត្តឃាដ​មួយគ្រឿង​របស់​ពួក​ភេរ​វករ​។​

​រថក្រោះ​នោះបាន​ប្រទះឃើញ​រថយន្ត​ធ្វើដំណើរ​ឆ្ពោះ​មក​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​តំបន់​ស៊ី​ណៃ​ខាងជើង (North Sinai) ហើយ​បាន​បើក​ទៅជិត​ពួកវា​ដើម្បី​សួរនាំ​។​

​បន្ទាប់មក​រថក្រោះ​បាន​បើក​កិន​ឡាន​អត្តឃាត​ដែលមាន​ខ្មាន់កាំភ្លើង​ចំនួន​បួន​នាក់ និង​គ្រឿងផ្ទុះ ១០០ គីឡូក្រាម ស្របពេល​ជន​ស៊ីវិល​នាំគ្នា​រត់ចេញ​ពី​កន្លែងកើតហេតុ​ដើម្បី​ស្វែងរក​ទ្រនំ​ការពារ​ខ្លួន​។​

​ខណៈ​រថក្រោះ​ដកថយ​ក្រោយ​កិន​ឡាន រថយន្ត​អត្តឃាត​បាន​ផ្ទុះ​យ៉ាងខ្លាំង​នៅ​តំបន់​វាល​ខ្សាច់​ប្រទេស​អេ​ហ្ស៊ី​ប​។​

​គួរឱ្យ​សោកស្ដាយ ជន​ស៊ីវិល​ស្លូតត្រង់ ៧ នាក់​ដោយ​រួមបញ្ចូល​ក្មេង​ពីរ​នាក់ បាន​ស្លាប់​នៅ​ហេតុការណ៍​នោះ​។ ប៉ុន្តែ​ប្រសិន​បើក​មិន​ដោយសារ​រថក្រោះ​ចូល​អន្តរាគមន៍​មុន​នោះទេ មនុស្ស​អាច​ស្លាប់​ច្រើនជាង​នេះ​។​

​អ្នកនាំពាក្យ​កងទ័ព​អេ​ហ្ស៊ី​ប​មួយរូប​បាន​អះអាងថា ជន​ស៊ីវិល​ប្រមាណ ៥០ នាក់​ជាង​និង​មន្ត្រី​យោធា​ត្រូវបាន​ជួយសង្គ្រោះ​ពី​មច្ចុរាជ​៕

 

adverise with khmeread