ផ្ទុះកំប៉ុងហ្គាស បណ្តាលឱ្យមានអគ្គិភ័យកើតឡើងឆេះតូបលក់ដូរ ២

​សៀមរាប ៖ មាន​ករណី​អគ្គីភ័យ​ឆេះ​តូប​លក់​អីវ៉ាន់​ក្នុង​ផ្សារ​ដើម​យ៉ាង​ធំ​ ស្ថិតនៅខាង​ត្បូង​ភ្នំ​បាខែង​ ក្នុងភូមិត្រពាំងសេះ សង្កាត់​គោក​ចក​ ក្រុងសៀមរាបនៅ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៦ និង៣០នាទី បណ្តាល​ឱ្យ​ឆេះ​ខូចខាតអស់​ចំនួន ​២តូបដែល មាន​ទំហំ ​(៣x៤ម)​ ដែល មានម្ចាស់​ឈ្មោះ​ ឡូយ​ ចាន់​ឌិន​ ភេទ​ស្រី ​អាយុ៤១ឆ្នាំ​។

​ប៉ូលិសនិយាយថា មូលហេតុ​ បណ្តាលមកពីផ្ទុះ​កំប៉ុង​ហ្គាស​នៅ​ពេលចៀនត្រីទន្ទឹមនេះ ដែលសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ចំនួន ៤ រថយន្ត ទើបងសង្រ្គោះ និងគ្រប់គ្រងសភាពការណ៍បាន១០០%។ ក្នុងហេតុការណ៍នេះបណ្ដាលខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន តែមិនបណ្តាឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​៕

adverise with khmeread