រយៈពេលដែលរកប្រភពទឹកនៅប្រទេសកម្ពុជា

(អ្នកនិពន្ធអ្នកស្រី លីវ ញ៉េនយ៉ាង វិទ្យាស្ថានរបស់ក្រុមហ៊ុនគ្រុបរបស់ផ្លូវដែកចិន)

    -សេចក្តីសង្ខេប៖

ចូលឆ្នាំសកលឆ្នាំ ២០១៧ រហូតដល់ចូលឆ្នាំចិនក្នុងរយៈពេលជាងមួយខែនាងខ្ញុំបានធ្វើដំណើរ តាមខេត្តទាំង៦ នៅក្នុងប្រទេសកម្ពុជាមុនចូលឆ្នាំចិន ការងារទើបតែចប់សព្វគ្រប់។ ចុងទីបំផុតខ្ញុំអាចចូលឆ្នាំនៅក្នុងប្រទេសរបស់ខ្ញុំវិញ ពីភំ្នពេញធ្វើដំណើរទៅតំបន់ហាម៉ីខេត្តស៊ីនជាងនៅក្រោយពេលធ្វើដំណើរជាង៨ពាន់គីឡូម៉ែត្រ ខ្ញុំបានជួបមុខកូនរបស់ខ្ញុំទើបតែមានអាយុ ១ ខួប។ ខ្ញុំគិតក្នុងចិត្តថា ទោះបីជាជាងមួយខែមិនបានរួមរស់ជាមួយកូន តែម្តាយដែលខិតខំក្នុងរយៈពេលនេះ អាចឱ្យកូនក្មេងដែលគួរឱ្យស្រឡាញ់ដូច កូនឯងនេះ ដែលរស់នៅប្រទេសមួយទៀត អាចពិសារស្អាតមានអនាម័យ ហើយ សមនឹងអ្វីៗដែលចង់បាន។

    -ខឹ្លមសារនៃអត្ថបទ ៖

​នៅមុន ២ ថ្ងៃជិតចូលឆ្នាំសកលឆ្នាំ ២០១៧ ខ្ញុំបានដឹកនាំក្រុមអ្នកជំនាញបានមកដល់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង ក្រោយរយៈពេលជាងកន្លះឆ្នាំ ដោយការជំរុញដោយស៊ីជម្រៅនៃគម្រោងជំនួយផ្គត់ផ្គង់ទឹកជូនប្រទេសកម្ពុជា ខ្ញុំក៏បានធ្វើដំណើរទៅមកពីប៉េកាំងមកភំ្នពេញជាច្រើនដងទៀត ដើម្បី ចូលរួមក្នុងដំណាក់កាលការងារ នានាក្នុងគម្រោងនេះ។

​ការធ្វើដំណើរ១៨០គីឡូម៉ែត្រ ចំណាយពេលវេលាជាង ១០ម៉ោង មនុស្សជាច្រើន ដែលមិនបានមកដល់ ប្រទេសកម្ពុជាបានមើលឃើញថា ប្រទេសដែលមានប្រាសាទ អង្គរវត្តនេះ គឺជាទីកន្លែងឋានសួគ៌ មុនពេលខ្ញុំ មិនទាន់បានទៅដល់ប្រទេសនេះ ខ្ញុំក៏គិត ដូច្នេះដែរ។

ក៏ប៉ុន្តែ នៅពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជា នៅក្រោយពេលដើរតាមភូមិ និងផ្លូវតាម ភូមិចំនួនជាងមួយសប្តាហ៍ ឆ្អឹងក្នុងខ្លួនប្រាណរបស់ខ្ញុំដូចបាក់ខ្ទិចខ្ទីអីចឹង ការប្រមើស្រមី ទាំងអស់ក៏បានរលាយសាបសូន ទាំងអស់។

     (រូបភាព ជនបទនៅកម្ពុជា)

​ប្រទេសកម្ពុជាមានភាពអន់ថយផ្នែកខាងហេដ្ឋារចនាសម្ព័ន្ធ រវាងខេត្ត និងខេត្តពុំមានផ្លូវល្បឿនលឿនក្នុងចំណោមខេត្តទាំង៦ ខេត្តស្វាយរៀងមានចម្ងាយឆ្ងាយជាងគេ ពីរាជធានីភំ្នពេញឆ្លងតាមខេត្តត្បូងឃ្មុំដល់ខេត្តស្វាយរៀងមានចំនួន ១៨០គីឡូម៉ែត្រ នៅក្នុងប្រទេសចិន បើមានផ្លូវល្បឿនលឿន បើករថយន្តធ្វើដំណើរ ១៨០ គីឡូម៉ែត្រ ចំណាយពេលតែជាង ២ម៉ោងប៉ុណ្ណោះ​។ តែតាមការដឹកនាំរបស់មន្ត្រីក្រសួងអភិវឌ្ឍន៍កម្ពុជា ពីភំ្នពេញ ដល់ខេត្តស្វាយរៀងចំណាយអស់១០ម៉ោង។

​ពេលមកដល់ក្នុងភូមិដ្ឋានទើបដឹងថា មន្ត្រី និងប្រជាជនក្នុងភូមិមិនចេះនិយាយភាសាអង់គ្លេស យើងមានការលំបាកធ្វើការទំនាក់ទំនងជាមួយគាត់ តែសំណាងណាស់ ការិយាល័យទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មអមស្ថានទូតចិនបានចាត់បុគ្គលិកកម្ពុជាម្នាក់ ដើម្បីអមដំណើរធ្វើការសិក្សាជាមួយក្រុមសិក្សារបស់យើង។

​    -ជីងចក់ ស្វាគមន៍យើងខ្ញុំ ៖

​យើងខ្ញុំមកដល់ខេត្តស្វាយរៀងនៅពេលល្ងាចថ្ងៃជិតអស្តង្គគតចុះពីរថយន្តទេសភាពនៅចំពោះមុខខ្ញុំមានការងឹងឆ្ងល់ នៅមុខខ្ញុំជាបឹងមួយយ៉ាងធំ!

    (គឺបឹងខេត្តសា្វយរៀង)

ខ្ញុំសួរទៅមន្ត្រីនាយកដ្ឋានផ្គត់ផ្គង់ទឹក ជនបទថា ភូមិដែលត្រូវខួងអណ្តូងគឺទៅជុំវិញបឹង គាត់បានឆ្លើយ ថា ពិតមែនហើយ ព្រឹកស្អែកខ្ញុំនឹងនាំអ្នកទាំងអស់ គ្នាទៅសិក្សា ក្នុងចិត្តរបស់ខ្ញុំគិតថា អ្នកឯងដឹងច្បាស់ថា កន្លែងនេះខ្វះទឹក?

​ក្នុងចិត្តខ្ញុំពោរពេញដោយការសង្ស័យ និងការព្រួយបារម្ភ យើងរកកន្លែងស្នាក់នៅបានហើយ ទោះបីជា ទីរួមខេត្ត តែទំហំ និងទ្រង់ទ្រាយប្រហែល និងទីរួមស្រុកក្នុងប្រទេសចិន ពិបាករកសណ្ឋាគារ ដែលសំរាកសម្រាប់ស្នាក់នៅ។

​ចុងក្រោយ យើងខ្ញុំបានរកផ្ទះសំណាក់ដែលកែលំអរពីមន្ទីរពេទ្យកាកបាទក្រហម ផ្ទះសំណាក់នេះ កម្ពស់ពីរជាន់ មានអាគារតូច ស្លាកសញ្ញាកាកបាទនៅសល់ ជាន់ទីពីរជាបន្ទប់ផ្ទះសំណាក់សម្រាប់ឱ្យភ្ញៀវ ស្នាក់នៅ នៅចុងផ្លូវដើរនៅមានគ្រែអ្នកជម្ងឺមួយ។

​យើងខ្ញុំមិនទាន់ខ្លាចអីផង បានបើកទ្វារចូលក្នុងបន្ទប់ស្នាក់នៅ មានសត្វជីងចក់មួយក្បាលវារពីលើជញ្ជាំងមកទទួលស្វាគមន៍យើងខ្ញុំ បងស្រីដែលមានស្រុកកំណើតនៅស៊ីឈួន និយាយភាសាស៊ីឈួនស្រែក ដោយភ័យខ្លាចថា "ពស់ជើងបួន "។

    -មូលហេតុខ្វះទឹកនៅជុំវិញបឹងធំ ៖

ព្រឹកថ្ងៃទីពីរ យើងទាំងអស់គ្នាបានពិសារគុយទាវឆ្ងាញ់នៅក្បែរផ្លូវ រីឯកូនថៅកែហាងគុយទាវកំពុង ញាំចង្រឹត។ 

    (កូនថៅកែភោជនីយដ្ឋានកំពុងញាំចង្រឹតជាមួយទឹក ក្នុងកែវ (រូបភាព)) 

នៅក្រោមការនាំផ្លូវរបស់មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា យើងបានមកដល់ភូមិដែលត្រូវខួងអណ្តូង ភូមិនេះមានច្ងាយពីទីរួមខេត្ត ១៥គីឡូម៉ែត្រ ផ្លូវចូលភូមិជាផ្លូវគ្រួសក្រហម រលាក់ណាស់។ ដូច្នេះខ្ញុំបានប្រគល់ គុយទាវទាំងអស់ឱ្យព្រះធរណីវិញ។ 

    (រូបភាពផ្លូវចូលទៅភូមិដោយសារផ្លូវមិនល្អឱ្យរថយន្តយើងខូច)

ខ្ញុំបានដើរទៅរកស្ត្រីម្នាក់ដែលពរកូន ។កូនគាត់មានអាយុប្រហែលកូនខ្ញុំ ខ្ញុំសួរគាត់ថា កូនពិសារទឹកអី ?គាត់បានចង្អុលទៅពាងធំមួយដែលបានត្រងទឹកភ្លៀងពេញពាង។ រួចឆ្លើយថា "នេះហើយ"។ រួចបានចង្អុលទៅស្រះ នៅទល់មុខហ្នឹងថា ពេលអស់ទឹកភ្លៀងគឺផឹកអាទឹកហ្នឹង !!!?ក្នុងចិត្តខ្ញុំស្រាប់តែមានភាពជូរចត់ ព្រោះទឹកស្រះនោះ ជាទឹកល្អក់ដីពណ៌លឿង។

    (ប្រភពទឹកដែលពិសាររបស់អ្នកភូមិ និងសត្វពាហណៈគឺទឹកស្រះនិងទឹកភ្លៀង (រូបភាព))

នៅក្រោយពេលនិយាយជាមួយស្ត្រីពរកូន ទើបដឹងថា បុរសនៅក្នុងភូមិចេញ ពីភូមិទៅធ្វើការនៅខាង ក្រៅក្នុងភូមិសល់តែស្ត្រី ក្មេង និងមនុស្សចាស់។ អ្នកទាំងនេះពុំមានមធ្យោបាយធ្វើដំណើរចេញក្រៅភូមិដើម្បីរកទឹកមកពិសាឡើយ។ ដូច្នេះហើយប្រភពទឹកសម្រាប់ពិសារបស់ពួកគាត់ជាទឹកស្រះ និងទឹកពាងដែលមានមេរោគ ពោះវៀនលើសពីស្តង់ដាគុណភាពទឹកយ៉ាងធ្ងន់ធ្ងរ។

    (អ្នកនៅក្នុងភូមិសុទ្ធតែជាមនុស្សចាស់កូនក្មេង និងស្ត្រី)

ក៏ប៉ុន្តែ ខ្ញុំបានឃើញអណ្តូងទឹក ជាច្រើននៅក្នុងភូមិយ៉ាងច្បាស់ ហេតុអ្វីអ្នកភូមិនៅតែផឹកទឹកស្រះ និង ទឹកភ្លៀង?

ព្រោះតែអណ្តូងទឹកទាំងអស់នេះ មានជម្រៅរាក់ នៅរដូវប្រាំងទឹកស្រះទាបខាងលើមិនគ្រប់ផ្តល់ឱ្យអណ្តូងដូច្នេះគឺសប់មិនចេញទឹក។ តែមានអណ្តូងទឹកខ្លះអាចមានទឹក ខែក្នុងទឹកអណ្តូងមានជាតិលោហៈធាតុលើសស្តង់ដា។

នៅពេលដែលយើងកំពុងធ្វើការសិក្សា មានក្មេងដងទឹកចេញពីអណ្តូង ដើម្បីសម្រាប់ដាំបាយ អ្នកជំនាញការយើងបានភ្លួកទឹកនោះ មានជាតិប្រៃយ៉ាងខ្លាំង មិនគ្រប់ស្តង់ដាទឹកសម្រាប់បរិភោគឡើយ។

    (ខឿនអណ្តូងពណ៌ក្រហម បង្ហាញឱ្យឃើញអណ្តូងនេះមានជាតិដែកលើសស្តង់ដា)

រកមធ្យោបាយជំរុញឱ្យគេធ្វើតាមការសិក្សាស្រាវជ្រាវបានចាប់ផ្តើមនៅក្នុងខេត្តទាំង៦ និងភូមិឃុំជាង១០ការវាយតម្លៃនៃការសិក្សាអាចធ្វើទៅបាននឹងចាប់ផ្តើមក៏ប៉ុន្តែ អ្នកទទួលខុសត្រូវគម្រោងរបស់ភាគីកម្ពុជាបានឆ្លើយតបថា "គេមិនអាចធ្វើរបាយការណ៍សិក្សាបានឡើយ"។

យើងខ្ញុំមានទំនាក់ទំនងជាមួយអ្នកទទួលខុសត្រូវគម្រោង និងមន្ត្រីគ្រប់គ្រងថវិកាជំនួយប្រទេសចិន នៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រទេសកម្ពុជា ទើបដឹងថា ភាគីកម្ពុជាពុំមានក្រុមអ្នកបច្ចេកទេស និងថវិកាចំណាយសម្រាប់គម្រោងនេះ ។ឮដូច្នេះហើយអ្នកជំនាញរបស់យើងបានលើកឡើងថា "បើអីចឹង គម្រោង នេះមិនមានលក្ខណៈសម្បត្តិសម្រាប់ឡើងគម្រោង ការឡើងគម្រោងត្រូវតែឡើង យើងត្រូវរកមធ្យោបាយ"។

    (រូបភាព ភោជនីយដ្ឋាននៅចុងសប្តាហ៍ធ្វើការប្រជុំនៅ)

នៅក្នុងការសិក្សាដល់ទីកន្លែង យើងរកឃើញ នៅតាមមូលដ្ឋានក្នុងខេត្តដែលធ្លាប់ខួងអណ្តូង តាមពិតមានឯកសាររុករកទឹកមួយចំនួនអាចប្រើប្រាស់បាននៅក្នុងរយៈពេលតែពីរថ្ងៃ អ្នកជំនាញរបស់ក្រុមយើង បានចងក្រងជាកម្មវត្ថុ និងកត្តាសំខាន់ៗសម្រាប់ការសិក្សា។ យើងខ្ញុំយករូបមន្តដោះស្រាយបញ្ហាផ្លាស់ប្តូរជាមួយនឹងមន្ត្រីក្រសួងអភិវឌ្ឍន៍កម្ពុជា ព្រមទាំងទទួលការគាំទ្រយ៉ាងខ្លាំងពីគាត់ គាត់បានរៀបចំឲ្យមន្ត្រី បច្ចេកទេសឱ្យយោងតាមកម្មវត្ថុរបស់យើងធ្វើការស្វែងរក និងប្រមូលឯកសារ។ 

    (នៅខេត្តទាំង ៦ ធ្វើការទំនាក់ទំនងជាមួយមន្ត្រីផ្គត់ផ្គង់ទឹកក្នុងខេត្តស្វែងរក និងរៀបចំប្រមូលឯកសារ រូបភាព)

    (បើកទូរស័ព្ទធ្វើការងារទាំងអស់រូបភាព ការិយាល័យទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មអមស្ថានទូតចិនបានធ្វើការប្រជុំទាំងក្នុង ក្រៅជាច្រើនដង) 

កម្មវត្ថុសម្រាប់ការសិក្សាបានដាក់ចេញហើយ ក៏ប៉ុន្តែនៅពេលភាគីកម្ពុជាប្រគល់ឯកសារ យើងរកឃើញឯកសារពុំបានតាមការសំណូមពរសម្រាប់សិក្សាគម្រោង។

នៅពេលនាងខ្ញុំបានសម្រិតសម្រាំងឯកសារលើកទី១ ដែលភាគីកម្ពុជាប្រគល់ឱ្យគឺនៅយប់ម៉ោង៩ជាង បានយល់ឃើញថាមានបញ្ហាយ៉ាងធ្ងន់ធ្ងរ។ យើងខ្ញុំមានការតក់ ក្រហលយ៉ាងខ្លាំងបានតេទូរស័ព្ទទៅមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទភ្លាម ស្នើសុំឱ្យគាត់ បញ្ជូនមន្ត្រីជំនាញៗ២រូប មកធ្វើការផ្លាស់ប្តូរយោបល់ជាមួយក្រុមយើង ដោយចំពោះមុខផ្ទាល់ ។

មន្ត្រីក្រសួងអភិវឌ្ឍន៍កម្ពុជាបានឆ្លើយតបភ្លាមថា គាត់ នឹងតេទូរស័ព្ទឱ្យមន្ត្រីខេត្តទាំង៦ ដើម្បីជូនដំណឹងឱ្យពួកគាត់ធ្វើយ៉ាងម៉េចត្រូវតែអនុវត្តដោយការលម្អិត ថែមទាំង បញ្ជូនជំនាញការមាន បទពិសោធន៍ផ្នែកខួងអណ្តូងដើម្បីជួបពិភាក្សាការងារជាមួយយើង។

អកប្បកិរិយារបស់មន្ត្រីក្រសួងអភិវឌ្ឍន៍កម្ពុជា ធ្វើឱ្យចិត្តនាងខ្ញុំមានភាពនឹងនរ ពេលនោះបានភ្លេចអស់សំដីនិយាយគួរសមជាមួយគាត់ដូចជាពាក្យថា “សូមអភ័យទោសរំខាងលោកសំរាក” ។ ក្រោយមកចិត្តនាង ខ្ញុំមិនបានសុខដោយសារ តែភាពខ្វះសីលធម៌ខ្លួនឯង ព្រោះតែយប់ណាស់ហើយតេទូរស័ព្ទឱ្យមន្ត្រីជាន់ខ្ពស់របស់ភាគីកម្ពុជា។ ក៏ប៉ុន្តែនៅពេលប្រជុំបូកសរុបការងារ មន្ត្រីរបស់ក្រសួងអភិវឌ្ឍន៍កម្ពុជាបាន វាយតម្លៃថា "ការងារទាំងអស់គឺបានចាប់ផ្តើមពីទូរស័ព្ទក្នុងយប់នោះ"។

    (ខ្ញុំជាមួយមន្ត្រីភាគីកម្ពុជាកំពុងផ្ទៀងមើលឯកសារចុងក្រោយនៅមុនចូលឆ្នាំចិន ៣ថ្ងៃ មន្ត្រីភាគីកម្ពុជាជួយការងាររបស់យើងបានធ្វើរបាយការណ៍សិក្សា បានសម្រេច)

​ខ្ញុំត្រេតអរណាស់ ព្រោះតែរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជាធ្វើការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងនេះព្រមទាំងធ្វើការជំរុញប្រកបដោយប្រសិទ្ធិភាពខ្ពស់ ទើបឱ្យការងារលម្អិតរបស់ក្រុមយើងបាន សម្រេចដោយរលូនដោយមានកិច្ចសហការពីលោកចាន់ ដារ៉ុង អគ្គនាយក នៃ អគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។

​យើងទទួលបានការថ្លែងអំណរគុណពីភាគីកម្ពុជាការខិតខំនឹងនឿយហត់របស់យើងបានទទួលស្គាល់ពីភាគីកម្ពុជា ខែមេសា ឆ្នាំនេះ ។ក្រសួងអភិវឌ្ឍន៍ កម្ពុជាបានផ្ញើលិខិតថ្លែងអំណរគុណអរគុណវិទ្យាស្ថានទី១ របស់ក្រុមហ៊ុនផ្លូវដែកប្រទេសចិន នៅក្នុងការទទួលបន្ទុកក្នុងការសិក្សាស្រាវជ្រាវតំណាក់កាលទី១ នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត បាន ពុះពារការលំបាកក្នុងការងារដែលមានពេលវេលា និងចំនួនការងារច្រើន ខំតស៊ូក្នុងការងារនៅក្នុងរយៈពេលតែ១៨ថ្ងៃ បានសម្រេច ការងារសិក្សា ជួយដល់ភាគីកម្ពុជាក្នុងការត្រៀមធ្វើឯកសារសិក្សា និងឯកសារកំណត់ហេតុនៃការចរចា។

​ក្នុងលិខិតថែ្លងអំណរគុណក៏បានថ្លែងថា ព្រោះតែអ្នកជំនាញទាំងប៉ុន្មានរូបរបស់ វិទ្យាសា្ថនក្រុមហ៊ុន ផ្លូវដែក ខិតខំពុះពារជួយឱ្យភាគីកម្ពុជាសម្រេចបានកិច្ចចងក្រងឯកសារសិក្សាស្រាវជ្រាវ រាជរដ្ឋាភិបាល ទទួលស្គាល់ និងកោតសរសើរ ព្រោះតែជំរុញការអនុវត្តគម្រោងនេះឱ្យទាន់ពេលបានធ្វើការវិភាគទានយ៉ាងធំធេង។គម្រោងនេះគឺជានិមិត្តសញ្ញាមួយយ៉ាងសំខាន់ ក្នុងការបន្តពង្រឹងការទំនាក់ទំនងសហប្រតិបត្តិការ ដ៏ល្អប្រសើរនៃប្រទេសទាំងពីរចិន និងកម្ពុជា។

    (ក្រុមសិក្សាបានថតរូបរួមគ្នាដើម្បីជាអនុស្សាវរីយ៍រហូតដល់សព្វថ្ងៃ ខ្ញុំមិនអាចបំភ្លេចបានថ្ងៃដែលបានធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជា បានឡើយ) 

ព្រោះក្នុងរយៈពេលនេះព្រឹកព្រលឹមបើកភ្នែកឡើងគឺត្រូវអង្គុយនៅមុខតុប្រជុំ បានប្រើប្រាស់អស់ពេលវេលា និងកន្លែងសម្រាប់ប្រជុំ។ ពេលបាយថ្ងៃត្រូវដោះស្រាយការទិញនៅក្រៅសណ្ឋាគារ យប់ឡើងធ្វើការរហូតដល់ អាធ្រាត្រម៉ោងពីរ ឬ ម៉ោងបី ប៉ុន្តែខ្ញុំគិតក្នុងចិត្តថា ការងារទាំងយប់ទាំងថ្ងៃបែបនេះ ពិតជាពុំអាចបំភ្លេចឡើយ។

​ការកំណត់សម្គាល់ចុងទីបញ្ចប់ឆ្លងតាមការសិក្សារយៈពេលជាងពីរខែ នៅថ្ងៃទី ២៨ ខែ មិនា រដ្ឋាភិបាលនៃប្រទេសទាំងពីរចិន និងកម្ពុជាបានចុះលិខិតប្តូរសារឡើងគម្រោងផ្គត់ផ្គង់ទឹកជនបទតំណាក់ការទី១ ជាផ្លូវការនេះ បង្ហាញឲ្យឃើញ គម្រោងនេះបានចូលដល់ដំណាក់ការអនុវត្តជាក់ស្តែង។

​នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំនេះ ភាគីកម្ពុជាបានសម្រេចការងារដេញថ្លៃគម្រោងភាគី ទទួលម៉ៅងការសាងសង់គម្រោងនេះព្រមទាំងបានប្រកាសឈ្មោះក្រុមហ៊ុនដែលដេញថ្លៃបាន។ ភាគីដេញថ្លៃបានគឺក្រុមហ៊ុននុយក្លូអេប្រទេសចិន (C.N.N.C) ។បន្ទាប់មកក្រុមហ៊ុនបានដឹកជញ្ជូនសម្ភារៈសម្រាប់ធ្វើការរុករកទឹកដល់ចំណុចដើម្បីធ្វើការត្រៀម។

​នៅថ្ងៃទី ១២ ខែ ឧសភា ភាគីទាំងសងខាងបានសម្រេចចុះកិច្ចសន្យាអនុវត្តការងារ ម៉ៅការរួមជាផ្លូវការ រហូតដល់សព្វថ្ងៃនេះក្រុមហ៊ុន CNNC បានសម្រេចការងារ ស្រាវជ្រាវភូតព្គសាស្ត្រខ្សែទឹក និងការវាស់ស្ទង់ រុករកផ្នែករូបវិទ្យានៅខេត្តចំនួន ៥ ហើយកំពុងតែធ្វើការងាររុករកប្រភពទឹក និងការងារឌីហ្សាញអណ្តូងទឹក ជារួមការងារ ទាំងអស់មានវឌ្ឍនភាពដោយរលូន៕

adverise with khmeread