ទាហានលីប៊ីប្រហារជីវិតពួក ISIS ជិត ២០ នាក់ ដោយបាញ់បំបែកក្បាល

វីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានលេចឡើង ដោយបង្ហាញពីអ្នកទោសចំនួន ១៨នាក់ស្ថិតនៅក្នុងឈុតពណ៌ទឹកក្រូចត្រូវបានបាញ់សម្លាប់ពីក្រោយក្បាល ស្ថិតក្នុងការប្រហារជីវិតមួយនៅក្នុងប្រទេសលីប៊ី។

ក្រុមអ្នកទោស ដែលត្រូវបានគេស្គាល់ថាជាពួកសកម្មជន ISIS បានលុតជង្គង់ជាជួរចំនួនបួនជួរ និងបែរមុខចេញពីពេជ្ឈឃាដសម្លាប់ពួកគេ។

ពេជ្ឃឃាដត្រូវបានគេឃើញដើរយឺតៗពីក្រោយគោលដៅរបស់ពួកគេមុន ពេលដែលបើកការបាញ់គ្រាប់កាំភ្លើងចេញពីកាំភ្លើងដែលមើលទៅហាក់ដូចជាកាំភ្លើងស្វ័យប្រវត្តិប្រភេទវែង ទម្លុះពីក្រោយក្បាលរបស់អ្នកប្រយុទ្ធ ISIS មុនពេលដែលជួរដទៃទៀតក៏ត្រូវបានសម្លាប់ដូចគ្នាផងដែរ។

វាកើតឡើងចំពេលមានភាពតានតឹងរវាងពួកឧទ្ទាមជីហាដ និងទ័ពរបស់លីប៊ីនៅក្នុងទីក្រុង Benghazi បន្ទាប់ពីមេយោធាលោក Khalifa Haftar ដែលជាអតីតទាហានក្រោមរបបកាដាហ្វី ដែលបានឡើងឋានន្តរស័ក្តិជាមេបញ្ជាការកងទ័ពជាតិលីប៊ី បានប្រកាសពីជ័យជំនះក្នុងភាគខាងកើតទីក្រុងមួយនេះ៕


adverise with khmeread