ក្រោយចងកសម្លាប់ខ្លួន លោក Chester Bennington មេក្រុមចម្រៀងដ៏ល្បីល្បាញ Linkin Park បន្សល់ផ្ទះប្រណិតទើបទិញ មួយកន្លែង

ផ្ទះរបស់លោក Chester Bennington ដែលទិញក្នុងតម្លៃ ២,៥លានដុល្លារសម្រាប់គ្រួសាររបស់ខ្លួនស្ថិតក្នុងទីក្រុង Los Angeles ជិតរយៈពេលពីរខែ មុនពេលដែលគាត់បានធ្វើអត្តឃាតនៅទីនោះ ត្រូវបានទម្លាយកាលពីពេលថ្មីៗនេះ។

មេក្រុមចម្រៀងដ៏ល្បីល្បាញ Linkin Park រូបនេះ បានទិញផ្ទះទំហំ ៣៦៧ ម៉ែត្រការ៉េក្នុងតំបន់ទីក្រុងជនបទ Palos Verdes Estates នៅឯចុងឧសភា។

ផ្ទះមានបន្ទប់គេ ៥ បន្ទប់ទឹក ៤មួយនេះ ជាផ្នែកមួយនៃសង្កាត់ Los Angeles County និងមានកន្លែងសំដិលថ្ងៃ ៣ កន្លែងស្ប៉ា ១ និង អាងហែលទឹកមួយ៕ ប្រភព៖បរទេស

adverise with khmeread