adverise with khmeread 1

ក្រុមចោរ​៥​នាក់​ប្លន់​អ្នកស្រុក​យក​អស់​១​ម៊ឹ​ន​៣​ពាន់​ដុល្លារ​និង​១៥០​លាន​រៀល​

      ព្រៃវែង ៖ អំពើ​ប្លន់​ប្រដាប់​មួយ បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ អ៊ា ប៊​ន ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ ប្រពន្ធ ឈ្មោះ អ៊ុំ អេង អាយុ ៦៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃខ្លា​ទី​២ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

    សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា អំពើ​ប្លន់​នេះ​ក្រុមចោរ​មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង​៣​ដើម ប្លន់​យកលុយ​ដុល្លារ​អស់​ចំនួន ១៣០០០​ដុល្លារ និង​ប្រាក់រៀល​អស់ ១៥០​លាន​រៀល​។​

    ករណីនេះ​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ និង​តាម​ស្វែងរក​ជនសង្ស័យ​ជា​ក្រុមចោរប្លន់​៕​

adverise with khmeread

មតិយោបល់