ភ្លើងឆេះសិប្បកម្មផលិតពូកផ្អើលឈុលទាំងព្រឹក

​ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យឆេះកម្ទេចពូក និងគំនរសំរាមកើតឡើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ កក្កដា ២០១៧នេះ នៅចំណុចសិប្បកម្ម ម៉ីស៊ីង ផលិតពូក ស្ថិតនៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

​ប៉ូលិសនិយាយថា ម្ចាស់សិប្បកម្មឈ្មោះ យូ ហេង ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងសិប្បកម្មខាងលើ។ គ្រោះអគ្គិភ័យខាងលើនេះបណ្តាលមកពីកម្មករដុតសំរាម និងកម្ទេចពូក ហើយភ្លើងមិនឆេះរាលដាលដល់ផ្ទះស្នាក់នៅឡើយ។

​ភ្លាមៗនោះប៉ូលិសបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ២គ្រឿងជួយធ្វើអន្តរាគមន៍ពន្លត់ទាន់ពេលវេលាទើបមិនឆេះរាលដាល៕

adverise with khmeread