​មនុស្ស ៧ នាក់​រួមទាំង​ម្ចាស់​កម្មវិធី​ជប់លៀង ផឹកស្រា​សលាយ​ស្រាថ្នាំ ពុល​បែកពពុះមាត់ ពេញវង់​ផឹកស៊ី​

​មនុស្ស​ចំនួន ៧ នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាមួយ​អា​ការៈពុល នៅ​ប្រទេស​វៀតណាម​ភាគខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន បន្ទាប់ពី​ផឹកស្រា សលាយ​ជាមួយ​ស្រាថ្នាំ​។​

​ក្រុម​អ្នកជំងឺ​ទាំងនោះ​បាន​លាយ​ស្រា​ចំនួន ១,៥ លីត្រ​ដើម្បី​ទុក​ផឹក​នៅ​ពិធីជប់លៀង​មួយ​នៅ​ខេត្ត​ប៊ែ​ន​ទ្រី​។​

​យោងតាម​ជន​ស្គាល់​ត្រឹម​ឈ្មោះ N.H.D. បានឱ្យដឹងថា អ្នកជំងឺ​ម្នាក់​ទទួលខុសត្រូវ​ចំពោះ​ការរៀបចំ​លាយ​ស្រា ស​ចំនួន ៥០០ មិ​ល្លី​លីត្រ ជាមួយ​ស្រាថ្នាំ ១ លីត្រ​។​

N.H.D. បាន​និយាយថា ស្រា​ខាងលើ​ត្រូវបាន​បន្ថែម​ជាមួយ​ផ្លែ​ម្យ៉ាង ហៅថា Monk Fruit (​ស្រដៀង​សណ្តាន់​) ចេក​ព្រៃ និង​ផ្លែឈើព្រៃ​ជាច្រើន​ទៀត​។​

​អ្នកចូលរួម​ពិធីជប់លៀង ៧ នាក់​ដោយ​រួមបញ្ចូល​ម្ចាស់​កម្មវិធី បាន​ផឹកស្រា​ក្លែម​ជាមួយ​ទឹកជ្រលក់​បង្គា សាច់ជ្រូក ផ្កា​ម្លីះ​តុងកឹង សាច់គោ​អាំង និង​ស៊ុប​ល្ហុង​។​

៣០ នាទី​ក្រោយមក អ្នកចូលរួម​កម្មវិធី​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ស្ពឹក​អណ្ដាត ដៃ និង​ជើង ដោយ​គួបផ្សំ​ជាមួយ​ឈឺក្បាល និង​ចង់​ក្អួតចង្អោរ​។​

​ភ្លាមៗ​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Nguyen Dinh Chieu Hospital ដើម្បី​ព្យាបាល កន្លែង​ដែល​ពួកគេ​បន្ត​បង្ហាញ​អា​ការៈពុល​ដូចជា​ស្ពឹក​អវៈយវៈ និង​សម្ពាធ​ឈាម​ទាប​។​

​ក្រុមគ្រូពេទ្យ​បានធ្វើ​រោគវិនិច្ឆ័យ​ជាមួយ​ការពុល​ចំណីអាហារ ប៉ុន្តែ​ការបញ្ជាក់​ពី​បាក់តេរី​ច្បាស់លាស់​មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​។​

​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រមូល​ភស្តុតាង​ពី​ពិធីជប់លៀង​ដើម្បី​ធ្វើតេស្ត​បន្ត​នៅ​មន្ទីរពិសោធន៍​៕

ប្រភព​៖ បរទេស

adverise with khmeread