នៅសុខៗយុវជនម្នាក់ចងកសម្លាប់ខ្លួន

​កណ្តាល ៖ មានករណីយុវជនម្នាក់ធ្វើអត្តឃាតដោយចងកស្លាប់កើតឡើង នាថ្ងៃទី២៥ កក្កដា ២០១៧ វេលាម៉ោង០៥ និង៣០នាទីនៅចំណុច ភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ រឿង រស្មី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើមុខរបរកសិករ។

​ប៉ូលិសបន្តថា នៅថ្ងៃទី២៤ កក្កដា ២០១៧ ជនរងគ្រោះបានផឹកស្រាជាមួយមិត្តភក្ដិ បន្ទាប់មកនៅវេលាម៉ោងប្រហែល៥ល្ងាចជនរងគ្រោះក៏បានឡើងលើផ្ទះដេកជាធម្មតា។ លុះដល់វេលាម៉ោង០៥ និង៣០នាទីបងស្រីរបស់ជនរងគ្រោះបានងើបពីសំរាន្តដើម្បីទៅធ្វើការក៏ឃើញជនរងគ្រោះអង្គុយនៅក្បែរបង្អួតក៏សួរថា "អង្គុយធ្វើអី" រួចបងស្រីបាន ដើរទៅបើកភ្លើងក៏ឃើញជនរងគ្រោះចងកនិងក្រមាចងនិងចង្រឹងបង្អួតស្លាប់បាត់ទៅហើយ។

​បន្ទាប់មកបានរាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យរួមមានកម្លាំងជំនាញ កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាន និងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា សពមានស្នាមរលាត់ស្បែរនៅកខាងឆ្វេងប្រវែងប្រហែល ៧cm គឺចងនិងក្រមាពណ៌ក្រហមលាយសចង និងចង្រឹងបង្អួចពិតជាស្លាប់ដោយសារចងកប្រាកដមែនហើយពុំមានស្លាកស្នាមអ្វីទាក់ទង និងករណី ព្រហ្មទណ្ឌឡើយ។ ក្រោយពេលពិនិត្យរួចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread