adverise with khmeread 2

ផ្ទេរ​ហ្គាស​ខុស​បច្ចេកទេស​ផ្ទុះ​របួស​មនុស្ស​៧​នាក់​

     សៀមរាប ៖ មនុស្ស​ប្រុស​ស្រី​៧​នាក់​រងរបួស​នៅវេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃទី​៩ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ នៅ​ចំណុច​ភោជនីយដ្ឋាន​កូរ៉េ​ប៊ី​វុន ក្រុមទី​២៥ ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​បន្ទាប់ពី​ផ្ទុះ​កំប៉ុង​ហ្គាស ។​

    សមត្ថកិច្ច​បាន​និយាយថា ម្ចាស់​ឈ្មោះ គីម ចាំង​ស៊ូ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ក្រោយពេល​ផ្ទុះ​បណ្តាល​របួស​មនុស្ស​ចំនួន​៧​នាក់ ស្រី​៦​នាក់ រងរបួស​។​

    ក្នុងនោះ​មានឈ្មោះ​ដូចខាងក្រោម​១-​ឈ្មោះ អឿ​ម វ៉ាន់ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទី​លំ​ភូមិ​សួង ឃុំ​ប្រាសាទបាគង ស្រុក​ប្រាសាទបាគង (​របួសស្រាល​) ២-​ឈ្មោះ ជា គឹម​ហេង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប (​របួសស្រាល​) ៣-​ឈ្មោះ ឡាយ គឹម​លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​ពាក់​ស្នែង​ថ្មី ស្រុក​បន្ទាយស្រី (​របួសស្រាល​)៤-​ឈ្មោះ នាង ភេទ​ស្រី អាយុ​៣៧ មុខរបរ​ចុងភៅ ភូមិ​ជ័យ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប (​របួសធ្ងន់​) ៥-​ឈ្មោះ វី សុវណ្ណ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចក (​របួសស្រាល​) ៦-​ឈ្មោះ ដែន ច​ន្ធូ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​លាងដៃ ស្រុក​អង្គរធំ (​របួសស្រាល​)​និង ៧-​ឈ្មោះ ឆាយ សី ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង (​របួសស្រាល​)​។​

    ជន​គ្រោះ​បាន​បញ្ជូនមក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ជួយសង្គ្រោះ លើកលែងតែ ឈ្មោះ អឿ​ម វ៉ាន់ របួស​រលាកជើង​តែ​បន្តិច​។ មូលហេតុ​បណ្តាលមកពី​បញ្ចូល​
​ហ្គាស​ពី​ធុង​ធំ​មក​កំប៉ុង​តូច​មិន​ប្រ​យ័​គ្ន​បណ្តាល​ផ្ទុះ​ឆេះ​របួស​មនុស្ស​៕​

adverise with khmeread

មតិយោបល់