អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៦ នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និង ដកហូតបានក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់តូច (ប្រភេទម៉ាទឹកកក) និង ថ្នាំពណ៌ផ្កាឈូកចំនួន០១គ្រាប់នៅចំណុចដីឡូត៍ ស្ថិតនៅក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅវេលាម៉ោង៩យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យ ប្រុស ស្រី ទាំង ០៦នាក់នេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនរួមមាន ១.ឈ្មោះ ឈៀង សារី ភេទស្រី អាយុ ៥៦ឆ្នាំ, ២.ឈ្មោះ លី បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ, ៣.ឈ្មោះ លី រិទ្ធិជ័យ ភេទប្រុស អាយុ២៩ឆ្នាំ, ៤.ឈ្មោះ ហ៊ុយ សុធា ភេទប្រុស អាយុ២៨ឆ្នាំ, ៥.ឈ្មោះ សុខ រី ភេទប្រុស អាយុ២៣ឆ្នាំ និង ៦.ឈ្មោះ យ៉ៅ សុខុន ភេទប្រុស អាយុ២៩ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៦ នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យ បង្រ្កាបបទល្មើសគ្រឿងញៀន អាវុហត្ថរាជធានីភ្នំពេញ បានសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី៕


 

adverise with khmeread