ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និង​ក្រុមហ៊ុន​អាកាសចរណ៍​Vietje ចាប់ផ្តើម​សហការភាព​ជា​ដៃគូ​ទូលំទូលាយ​

ទីក្រុង​ហូជីមិញ​ ថ្ងៃទី​ ២៥​ ខែកក្កដា ឆ្នាំ​ ២០១៧៖ ​នៅ​ថ្ងៃនេះ​ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) និង​ក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet បានសម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ជាផ្លូវការ​មួយ​ក្នុង​គោល​បំណង​លើកកម្ពស់ភាពងាយស្រួលរបស់អតិថិជន និងគុណភាពនៃប្រតិបត្តិការ និងសេវាកម្ម ក៏​ដូចជា​បង្កើនតម្លៃនៃ​ភាព​សហការ​គ្នារវាង​ក្រុមហ៊ុន ទាំងពីរ។

ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរបានរៀបចំកិច្ចពិភាក្សាជាបន្តបន្ទាប់ស្តីពីការពង្រីកបណ្តាញរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតំរូវការនៃការធ្វើដំណើររបស់ប្រជាជននៅតាមបណ្តាប្រទេសនៅជិតខាងនៃតំបន់​អាស៊ីដែលនៅជិតប្រទេស​វៀតណាម ហើយក្រៅពីនេះ​គឺដើម្បី​បំពេញបន្ថែម​នូវ​តម្រូវ​ការ​ការ​ធ្វើ​ដំណើរតាមផ្លូវអាកាសរវាងប្រទេសជប៉ុន និងទិសដៅនា​នា​នៅក្នុង​ប្រទេស​វៀតណាម។ ស្រប​តាម​កំណើន​សេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅប្រទេស​វៀតណាម តម្រូវការ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​​រវាងប្រទេសជប៉ុន និងប្រទេស​វៀតណាមបាននឹងកំពុងកើនឡើងយ៉ាងខ្លាំង។ ក្រុម​ហ៊ុន​អាកាសចរណ៍​ JAL កំពុងធ្វើប្រតិបត្តិការសេវា non-stop ប្រចាំថ្ងៃរវាងទីក្រុងតូក្យូ (អាកាស​យាន​ដ្ឋាន​ Narita) ទីក្រុងហូជីមិញ និងទីក្រុងហាណូយ ក៏ដូចជា​រវាង​ទីក្រុងតូក្យូ​ (អាកាសយានដ្ឋានHaneda) និងទីក្រុងហូជីមិញ។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែល​ជាក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ដំបូង​បង្អស់​នៅក្នុង​ប្រទេស​វៀតណាមបានចាប់ផ្តើមសេវាកម្មហោះហើរក្នុងឆ្នាំ 2011 ហើយ​ឥឡូវ​នេះ​កំពុង​ដំណើរ​ការ​ពង្រីក​បណ្តាញ​របស់​ខ្លួន​ទូទាំងប្រទេសវៀតណាម និងអាស៊ី។ ក្រុមហ៊ុនអាកាសចរណ៍ Vietjetបាន​ផ្តល់​ជូន​នូវសេវាកម្មងាយស្រួលប្រកប​ដោយ​ភាព​រួសរាយជាមួយនឹងតម្លៃសមរម្យ និងសម្រេច​បាន​ក្នុងការបង្កើតនូវតម្រូវការថ្មីនៅក្នុងប្រទេសវៀតណាម ប៉ុន្តែក្នុង​នាម​ជាក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ទំនើប​ ក្រុម​ហ៊ុន​បានផ្តល់ជូននូវសេវាកម្មលំដាប់ខ្ពស់ដែលគេហៅថា "SkyBoss" ដែល​ទទួល​បាន​​ការ​ពេញ​ចិត្ត​បំផុត​ពី​អ្នកដំណើរដែល​ចង់​បាន​សេវាកម្មប្រកបដោយគុណភាព។

ជាជំហានដំបូង​ក្រុម​ហ៊ុន​អាកាសចរណ៍ JAL និងក្រុម​ហ៊ុន​អាកាសចរណ៍ Vietjet បាន​ព្រម​ព្រៀង​គ្នា​ចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្នែកចែក​រំលែក​លេខកូដសម្រាប់រាល់សេវាហោះហើររវាងប្រទេស​ជប៉ុន និងប្រទេសវៀតណាមក៏ដូចជាជើងហោះហើរក្នុងស្រុករបស់​ក្រុម​ហ៊ុន​ JAL និងជើង​ហោះ​ហើរ​ក្នុងស្រុករបស់ក្រុម​ហ៊ុន​ Vietjet ក៏ដូចជាជើងហោះហើររវាងប្រទេស​វៀតណាម និង​បណ្តា​ប្រទេស​អាស៊ីដទៃទៀត។ ទាំងនេះ​គឺ​ជាការ​បន្ថែម​ដ៏​សំខាន់​ដែល​គេ​រំពឹង​ថា​នឹង​បង្កើត​ភាព​ងាយស្រួល​ដល់​អតិថិជនកាន់តែច្រើន។ ក្រុម​ហ៊ុន​អាកាសចរណ៍​ JAL និងក្រុម​ហ៊ុន​អាកាសចរណ៍ Vietjet នឹង​ធ្វើ​ការ​ស្វែង​រក​ឱកាស​បន្ថែមទៀតដើម្បីអភិវឌ្ឍភាពជាដៃគូក្នុងវិស័យផ្សេងៗរួមមាន​ភាពជាដៃគូផ្នែក​អតិថិជន​ដែល​ហោះ​ហើរ​ជា​ប្រចាំ ប្រតិបត្តិការយន្តហោះ និងការថែទាំ ក៏ដូច​ជាសេវាកម្ម​គ្រប់គ្រង​ផ្ទាល់​ដី​ និងការបណ្តុះបណ្តាល។

"ការចាប់ផ្តើមនៃភាពជាដៃគូនេះជាមួយក្រុមហ៊ុន Vietjet គឺ​ដើម្បី​តំណាងឱ្យការ​សម្រេច​បាន​ដ៏​សំខាន់មួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរដើម្បីផ្តល់ឱ្យអតិថិជននូវភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅកាន់គោលដៅ​រវាងប្រទេសជប៉ុន និងប្រទេសវៀតណាមក៏ដូចជាប្រទេស​នានាហើយ​យើងជឿជាក់​ថាវានឹងរួមចំណែកក្នុងការបង្កើតចរាចរណ៍អ្នកដំណើរ និង​ដឹក​ជញ្ជូន​កាន់​តែច្រើន​រវាង​ប្រទេសទាំងពីរ។ និង​បើកឱកាសពាណិជ្ជកម្ម​នៅលើបណ្តាញ​អន្តរជាតិ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ទាំងពីរ” នេះបើតាមសម្តីរបស់លោក Tadashi Fujita អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន​អាកាស​ចរណ៍ JAL ។

លោក Luu Duc Khanh នាយកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ Vietjet បានមានប្រសាសន៍ថា៖ "តាមរយៈកិច្ចសន្យាដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនអាកាសចរណ៍ JAL នៅ​ថ្ងៃនេះក្រុមហ៊ុន​អាកាសចរណ៍ Vietjet បានអះអាង​ជាថ្មីម្តង​ទៀត​នូវការ​ប្តេជ្ញាចិត្ត​របស់ក្រុមហ៊ុន​ក្នុង​ការ​ច្នៃ​ប្រឌិតដែល​នាំមកនូវនិន្នាការទីផ្សារឈានមុខ និងផ្តល់នូវសេវាកម្មថ្មីៗ​បន្ទាប់ពី​សមាហរណកម្ម​ពិភពលោក​ និងស្តង់ដារអន្តរជាតិ។ ប្រទេសជប៉ុនគឺជាទីផ្សារសំខាន់របស់យើង​នៅពេលយើង​ពង្រីក​​បណ្តាញហោះហើរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ភាពជាដៃគូរវាងក្រុមហ៊ុនអាកាសចរណ៍Vietjet និងក្រុម​ហ៊ុន​អាកាសចរណ៍ JAL នឹងធ្វើពិពិធកម្មផលិតផលដឹកជញ្ជូនផ្លូវអាកាសរបស់យើង និងផ្នែកទីផ្សារ ក៏ដូចជាការជំរុញចលនារបស់ប្រជាជនរវាងប្រទេសទាំងពីរ ក៏ដូចជាអភិវឌ្ឍ​នូវ​ទំនាក់ទំនងរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរស្របតាមសមត្ថភាពប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិរបស់យើងនាពេលខាងមុខ។

ព័ត៌មានលម្អិតនឹងត្រូវធ្វើ​ការប្រកាស​នៅពេលក្រោយនៅលើគេហទំព័រ​របស់ក្រុមហ៊ុន​អាកាសចរណ៍​ទាំងពីរ។

រួមជាមួយក្រុមហ៊ុន Vietjet ក្រុមហ៊ុន JAL នឹងខិតខំប្រឹងប្រែងផ្តល់ជូននូវភាពងាយស្រួល និង​ជម្រើស​​ជាច្រើនជូនដល់អតិថិជនជាមួយនឹងបណ្តាញកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ី។

 

អំពី​ក្រុម​ហ៊ុន​អាកាសចរណ៍​ Japan Airlines

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥១ ហើយ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​អាកាសចរណ៍អន្តរជាតិដំបូងគេនៅប្រទេសជប៉ុន។ ជា​សមាជិក​នៃ​សម្ព័ន្ធ​ oneworld®បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍មួយនេះមានអាកាសយានដ្ឋានជាង ៣៤៤ នៅតាមបណ្តាប្រទេសនិង​តំបន់​ចំនួន ៥៦ រួមជាមួយដៃគូចែកចាយកូដដែល​មាន​យន្តហោះទំនើបជាង ២២៧ គ្រឿង។ JAL Mileage Bank (JMB) ដែលជាកម្មវិធីសម្រាប់សមាជិក​ទៀងទាត់​របស់ក្រុមហ៊ុន​អាកាសចរណ៍​ទទួល​បាន​សមាជិក​រហូត​ដល់ជាង ៣១ លាននាក់ទូទាំងពិភពលោក។ តាម​រយៈការ​ទទួល​បាន​ពាន​រង្វាន់យន្តហោះដឹកជញ្ជូនអន្ដរជាតិដ៏ទៀងទាត់​បំផុត ក្រុមហ៊ុន​អាកាសចរណ៍​ JAL បាន​ប្តេជ្ញា​ផ្តល់​ជូន​អតិថិជននូវកម្រិតសុវត្ថិភាពខ្ពស់បំផុត និងគុណភាព​ខ្ពស់បំផុត​នៅក្នុងគ្រប់​ផ្នែក​ទាំងអស់​នៃ​សេវាកម្ម​របស់ខ្លួន និង​មានគោល​បំណងក្លាយជាក្រុមហ៊ុន​អាកាសចរណ៍​ដែលពេញនិយម​បំផុត​នៅ​ក្នុងពិភពលោក។

 

អំពីក្រុមហ៊ុនអាកាសចរណ៍ Vietjet

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ Vietjet នៅពេលនេះ​ក្លាយ​ជា​ក្រុមហ៊ុនអាកាសចរណ៍​ក្នុង​ស្រុក​នាំ​មុខ​គេ​លើទីផ្សារ​អាកាសចរណ៍​ប្រទេស​វៀតណាម​ ហើយ​បាន​ពង្រីក​បណ្តាញ​ហោះ​ហើរ​​អន្តរជាតិ​យ៉ាង​សកម្មថែម​ទៀត​ផង។​ បន្ទាប់ពីរយៈពេល ៥ ឆ្នាំ ក្រុមហ៊ុន​នេះបានដឹក​ជញ្ជូន​​អ្នកដំណើរ​ជាង​ ៤០ លាននាក់ និងទទួលបានការពានរង្វាន់ក្នុងស្រុកចំនួន ៣២ និង​អន្តរជាតិ​ចំនួន ៩ ដោយ​​ក្នុង​នោះមានដូចជាការក្លាយជាក្រុមហ៊ុនមួយក្នុងចំណោម Top 500 Brands នៅអាស៊ី កាល​ពី​ឆ្នាំ ២០១៦  ពានរង្វាន់ “The Best Asian Low Cost Carrier 2015” នៅ​ឯ​ការប្រគល់​ពាន​រង្វាន់ TTG Travel Awards 2015។ល។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាសមាជិកនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ International Air Transport Association (IATA) ដែល​ទទួល​បាន​វិញ្ញាប័នបត្រ​បញ្ជាក់​ពីការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​នៃ​ប្រតិបត្តិកា​រ​ IATA Operational Safety Audit (IOSA)។ ជាមួយ​យន្តហោះ​ដ៏ទំនើប​ និង​ភាព​រួសរាយ​នៃ​ក្រុម​ការងារ​លើ​យន្តហោះ​ បូក​រួម​នឹង​ដំណើរការប្រតិបត្តិការ​ប្រកប​ដោយ​សុវត្ថិភាព​ និង​ទំនុក​ចិត្ត​ផ្នែក​បច្ចេកទេស​​បាន​ធ្វើ​ឱ្យ​​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ស្ថិត​នៅ​លំដាប់​ខ្ពស់​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក​។​

ថ្មីៗនេះ ក្រុមហ៊ុននេះ​បាន​បង្ហាញ​​​យន្តហោះ​ចំនួន​ ៤៨ រួមមានទាំងយន្តហោះម៉ូដែល A320 និង A321 និង​ប្រតិបត្តិការជាង 300 ជើងក្នុង​មួយ​ថ្ងៃ​។ បច្ចុប្បន្នវាមានប្រតិបត្តិការ 63 ខ្សែ​នៅ​ប្រទេស​វៀតណាម និងនៅទូទាំង​តំបន់​ទៅកាន់​ទិសដៅអន្ដរជាតិដូចជាហុងកុង ថៃ សិង្ហបុរី កូរ៉េ​ខាង​ត្បូង​តៃវ៉ាន់ ម៉ាឡេស៊ី ប្រទេស​កម្ពុជា ​ប្រទេសចិន និងមីយ៉ាន់ម៉ា។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ www.vietjetair.com។

ចុច Like ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនអាកាសចរណ៍តាមរយៈ  https://www.facebook.com/VietjetVietnam តាមដានយើងខ្ញុំនៅលើបណ្ដាញសង្គម Twitter តាមរយៈ @Vietjetvietnam និងទស្សនាវីដេអូរបស់យើងខ្ញុំតាមរយៈ​https://www.youtube.com/user/Vietjetvietnam ។

 

ទំនាក់ទំនងផ្សព្វផ្សាយ៖

ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines

លោក​ Jian Yang

សារអេឡិចត្រូនិក៖ [email protected]

ទំនាក់ទំនងតាមលេខទូរសព្ទ៖ +81 90 1264 4206

 

ក្រុមហ៊ុនអាកាសចរណ៍ Vietjet

លោក Tung Nguyen

សារអេឡិចត្រូនិក៖ [email protected]

ទំនាក់ទំនងតាមលេខទូរសព្ទ៖+84 93 2629 858

adverise with khmeread