គន្លឹះសាមញ្ញ ៩ យ៉ាងរបស់វេជ្ជបណ្ឌិត ជួយឱ្យមនុស្សរស់នៅដោយមិនបារម្ភកើតជំងឺ

ក្បួនការពារសុខភាពហៅថា Ayurvedic ដែលវេជ្ជបណ្ឌិតអាមេរិកតែងយកមកប្រើប្រាស់ អាចជួយលោកអ្នកបង្កើតនូវរបៀបរស់នៅប្រកបដោយសុខភាពល្អ ហើយមនុស្សទូទៅគួរដឹងពីអត្ថប្រយោជន៍របស់វាឱ្យកាន់តែច្រើនឡើង។ 

ជាមួយទម្លាប់មួយចំនួនបន្ថែមទៀតក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក អ្នកនឹងអាចជំរុញសុខភាពជារួមបានយ៉ាងល្អប្រសើរ។ 

១. ហាត់ប្រាណយ៉ាងតិច ៣ ដងក្នុងមួយសប្តាហ៍។
២. ផឹកទឹកក្តៅនៅពេលក្រោកពីព្រឹក ដើម្បីបណ្តេញជាតិពុលពីរាងកាយ។
៣. ទទួលទានអាហារ សន្សឹមៗ និងទំពារឱ្យម៉ដ្ត។
៤. ជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវ និងមិនបង្កអាឡែរស៊ី។  
៥. កុំផឹកទឹកត្រជាក់ ក្រោយទទួលទានអាហាររួច ព្រោះវាធ្វើឱ្យដំណើរការរំលាយអាហារ យឺតយ៉ាវខ្លាំង។
៦. កុំទទួលទានអាហារឆ្អែតពេក ត្រឹមឆ្អែតល្មម គឺបានហើយ។
៧. ទទួលទានអាហារ រាល់ ៤ ទៅ ៥ ម៉ោងម្តង។ 
៨. ព្យាយាមស្វែងយល់ពីរោគសញ្ញានៅលើរាងកាយ បើលេចចេញអ្វីមួយមក នោះបានន័យថា ក្នុងខ្លួនមានបញ្ហាអ្វីមួយហើយ ដូច្នេះគួរប្រញាប់រកវិធីបង្ការ ឬជួបវេជ្ជបណ្ឌិត។
៩. ម៉ាស្សាដោយប្រើប្រេងធម្មជាតិ តាមក្បួន Ayurvedic រៀងរាល់សប្តាហ៍ ឬ រាល់ខែ៕

adverise with khmeread