ឃាត់ខ្លួនជនសង្ស័យជាជនជាតិស៊ីរីម្នាក់ ពីបទបន្លំលួចយកលុយ ៥០០ ដុល្លារ

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ចាក់អង្រែក្រោម បានទទួលឃាត់ខ្លួនជនសង្ស័យជាជនជាតិស៊ីរីម្នាក់ ពីបទបន្លំលួចយកលុយចំនួន ៥០០ ដុល្លារកាលពីថ្ងៃទី ២៦ កក្កដា ២០១៧ វេលាម៉ោង៣ និង ៤០នាទីរសៀលនៅចំណុចក្នុងផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អាល់យូសេហ្វ ហាស្នា ភេទស្រី អាយុ ៦១ ឆ្នាំ ជនជាតិ ស៊ីរី មុខរបរ អ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 002 -12-L 066803 ស្នាក់នៅសណ្ឋាគារ មិនចាំយីហោ ម្តុំមាត់ទន្លេ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  ពីបទបន្លំលួចយកលុយចំនួន ៥០០ ដុល្លារកាលពីថ្ងៃទី ២៦ កក្កដា ២០១៧ វេលាម៉ោង៣ និង៤០នាទី រសៀលនៅចំណុចក្នុងផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែករបស់ជនរងគ្រោះឈ្មោះ លីម ប៉ុក ភេទស្រី អាយុ ៤៨ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ។ ប៉ូលិសបានចាប់យកវត្ថុតាងលុយដុល្លារចំនួន ៥០០ ដុល្លារ (ជារបស់ជនរងគ្រោះឈ្មោះ លីម ប៉ុក) និង លុយដុល្លារចំនួន ៩៣ ដុល្លារ, លុយខ្មែរ ១.០០០រៀល, លិខិតឆ្លងដែន០១ក្បាល, បារីម៉ាកមេវាតចំនួន ០៣កញ្ចប់ និង១០ដើម (ជារបស់ជនសង្ស័យឈ្មោះ អាល់យូសេហ្វ ហាស្នា)។  

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាម នីតិវិធី៕

adverise with khmeread