adverise with khmeread 3

ឃាត់​មនុស្ស​៧​នាក់​ប្រើ​គ្រឿងញៀន​

    ភ្នំពេញ ៖  ជនសង្ស័យ​៧​នាក់ (​ស្រី​៣​នាក់​)​ពាក់ព័ន្ធ​ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះ​លេខ​២១២​ភូមិ​ដើម​ស្លែង  សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៧​កន្លះ​យប់​ថ្ងៃទី​៩​កុ​ម្ភះ​ឆ្នាំ​២០១៦​រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​បន្ត​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ចាន់​ប្រុស​ភេទ ប្រុស អាយុ​24​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​212 ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ២-​ជនសង្ស័យ​ឈ្មោះ​ឆោម ពិ​សិ​ដ្ន​ភេទ​ប្រុស អាយុ​25​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ថតរូប ស្នាក់​នៅផ្ទះ​លេខ​260 ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ ច្បារអំពៅ ៣-​ជនសង្ស័យ​ឈ្មោះ​អ៊ុំ សុភា ភេទ​ប្រុស អាយុ​35​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​ជាង​តុទូ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ៤-​ជនសង្ស័យ ឈ្មោះ​ចាន់ថា មករា អាយុ 17​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ៥-​ឈ្មោះ​ហុ​ី​ម ស្រី​ពៅ ហៅ​ដេ​ម ភេទ ស្រី អាយុ​21​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ កម្មករ​រោងចក្រ​ទឹក​សុទ្ធ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ៦-​ឈ្មោះ​គីម ស្រីនាថ ភេទ​ស្រី អាយុ​22​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រត់​តុ​គុយទាវ ស្នាក់​នៅផ្ទះ​309 ផ្លូវ​369 ភូមិ​ជ្រោយ​បាសាក់ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​និង ៧-​ឈ្មោះ​ហ៊ុន ជាតិ ភេទ​ស្រី  ជនជាតិ  ខ្មែរ អាយុ​18​ឆ្នាំ មុខរបរ នៅផ្ទះ  ស្នាក់ នៅផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

     ប៉ូលិស​បន្តថា ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​រួមមាន​:1-​ឧបករណ៍ប្រើប្រាស់​សារធាតុ​ញៀន ចំនួន 02 កំ​ប្លេ​2- ដែកកេះ ចំនួន​03 3- ម៉ូតូ​ម៉ាក viva 01​គ្រេ​ឿ​ង ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1O 9781 ។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​7​នាក់ ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​បន្ត ៕​

adverise with khmeread

មតិយោបល់