​ត្រាំ​ថា បើ​គាត់​មិន​ជាប់ឆ្នោត​ទេ ក្រុមហ៊ុន​អេ​ឡិច​ត្រ​និក​យក្ស​តៃវ៉ាន់ Foxconn ក៏​មិន​មក​វិនិយោគ​នៅ​អាមេរិក​ដូច​ថ្ងៃ​នេះដែរ​!

​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច​យក្ស​តៃវ៉ាន់ Foxconn បានប្រកាស​ពី​គម្រោង​វិនិយោគ​តម្លៃ ១០ ពាន់​លាន​ដុល្លារ​នៅ​រោងចក្រ​ថ្មី​មួយ​នៅ​សហរដ្ឋអាមេរិក​។​

​រោងចក្រ​នេះ ដែល​នឹងមាន​ទីតាំងនៅ​រដ្ឋ Wisconsin ត្រូវ​រំពឹងទុក​ថា​នឹង​ផលិត​បន្ទះ LCD ហើយ​ត្រូវ​ការជួល​បុគ្គលិក​ចំនួន ៣.០០០ នាក់​នាគ្រា​ដំបូង​។​

​លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ បានទទួល​យកមុខ​មាត់​ចំពោះ​ការវិនិយោគ​ដ៏​មិន​គួរឱ្យ​ជឿ​របស់ Foxconn ដែល​គាត់​បាន​និយាយថា នឹងមិន​កើតឡើង​ប្រសិនបើ​គាត់​មិន​ជាប់ឆ្នោត​។​

Foxconn បាន​សន្យា​ឧបត្ថម​ធន ៣ ពាន់​លាន​ដុល្លារ​ដែល​នឹង​បានមកពី​រដ្ឋ Wisconsin​។​

​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក Terry Gou បានប្រកាស​ដំណឹង​នេះ​នៅ​សេត​វិមាន​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​ទោះយ៉ាងណា គាត់​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​អំពី​ការសាងសង់​នឹង​ចាប់ផ្ដើម​ពេលណា ឬក៏​បញ្ជាក់​ពី​ទីកន្លែង​ជាក់លាក់ នោះទេ​។​

​លោក ដូ​ណា​ល់​ត្រាំ ដែល​បាន​ជួប​ជាមួយ​លោក Gou ដើម្បី​ពិភាក្សា​អំពី​ប្រធានបទ​នេះ និង​បាន​ណែនាំ​រដ្ឋ Wisconsin ជាទី​តាំង បាន​ដណ្ដើមយក​មុខមាត់​ចំពោះ​ការវិនិយោគ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​អំឡុង​សន្និសីទកាសែត​មួយ​។​

​លោក​ប្រធានាធិបតី​រូបនេះ​បាន​និយាយថា "​ដើម្បី​ធ្វើការ​វិនិយោគ​ដ៏​អស្ចារ្យ​បែបនេះ លោក​ប្រធាន Gou បានដាក់​ជំនឿ​របស់គាត់​និង​ទំនុកចិត្ត​នា​ថ្ងៃ​អនាគត​នៃ​សេដ្ឋកិច្ច​អាមេរិក​។ ម្យ៉ាងវិញទៀត ប្រសិនបើ​ខ្ញុំ​មិន​ជាប់ឆ្នោត​ទេ គាត់​នឹងមិន​ចំណាយ ១០ ពាន់​លាន​ដុល្លារ​ដែរ​"៕

adverise with khmeread