សេចក្តីរាយការណ៍នៅអេស្ប៉ាញអះអាងថា Philippe Coutinho បានយល់ព្រមលក្ខខណ្ឌជាមួយ Barcelona

          តាមការសែត Catalan Radio RAC1 របស់អេស្ប៉ាញបាន​ឲ្យដឹងថា កីឡា ករ Philippe Coutinho ខ្សែបម្រើឆ្នើមរបស់ក្រុម Liverpool បាន​យល់ព្រម​នឹងលក្ខ ខណ្ឌ​ជាមួយក្លឹប Barcelona ជុំវិញកិច្ច​ព្រមព្រៀងផ្ទេរមកកាន់​ក្របខណ្ឌ​ La Liga នៅរដូវក្តៅនេះរួចហើយ។

          ប៉ុន្តែក្លឹប Barcelona នៅមាន​ការងារជាច្រើនទៀតដែលត្រូវ​ធ្វើ​ដើម្បីអាច​សម្រេចកិច្ចព្រៀងជាមួយ Liverpool ដែល​តាមព័ត៌មានថា បានបដិសេធ​សំណើ​ដំបូង​របស់ Barcelona ដែលមានទឹកប្រាក់​៨០លានផោន​សម្រាប់ខ្សែបម្រើ​សញ្ជាតិប្រស៊ីលរូបនេះ។

          ក្រុម Liverpool បានផ្តល់​កិច្ចសន្យា​ថ្មីដល់ Coutinho កាលពីរដូវកាល​មុន​រហូតដល់ឆ្នាំ​២០២២​ ហើយ​កីឡាករ​វ័យ២៥ឆ្នាំរូបនេះនៅ​ជាផ្នែកសំខាន់នៃផែន​ការរបស់គ្រូបង្វឹកលោក Jurgen Klopp​ ក្នុងយុទ្ធនាការសម្រាប់រដូវកាល​ថ្មី។

          នាយកក្លឹប Barcelona បាន​ធ្វើដំណើរមកទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារ​ ដើ ម្បី​ចរចាជាមួយតំណាងរបស់​​ Coutinho ហើយពួកគេនឹងត្រឡប់​ទៅ Liverpool​ជាមួយ​នឹង​សំណើក្រាស់ក្រែលជាងមុន។ ក្លឹប Barcelona អាចនឹងចំណាយប្រាក់​រហូតដល់​១០០លានអឺរ៉ូ​ដើម្បីផ្ទេរខ្សែបម្រើរូបនេះ៕

adverise with khmeread