ភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យលិចភូមិ២នៅខេត្តកំពត

កំពត ៖ សមត្ថកិច្ចខេត្តកំពតបានឱ្យដឹងថានៅម៉ោង៨ថ្ងៃទី២៦ កក្កដា ២០១៧​ ស្ថានភាពទឹកភ្លៀង បានឡើងបណ្តាលឱ្យលិចភូមិចំនួន ០២ គឺ ៖ ភូមិម៉ាក់ប្រាង្គ និងភូមិអណ្តូងជីម៉ឺន ក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ  ដោយនៅកន្លែងខ្លះកម្ពស់ ៧ តឹក និងកន្លែងខ្លះចំនួន ០១ ម៉ែត្រ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ៣០០ គ្រួសារ។ 

​រហូតមកដល់ ម៉ោង ១០ព្រឹកថ្ងៃដដែលកម្ពស់ទឹកបានស្រកចុះជាបណ្តើរៗ ប្រមាណជា ៣ តឹក ទៅ ៤ តឹក ហើយ។ មូលហេតុដោយប៉ុន្មាន ០៥ ថ្ងៃនេះ មានភ្លៀងបន្តធ្លាក់ រហូត ធ្វើឱ្យកម្ពស់ទឹកនៅវ៉ារីអគ្គិសនីកំចាយឡើងជិតដល់កម្រិតប្រកាសអាសន្ន ហើយខាងក្រុមហ៊ុនបានបើកបង្ហៀរទឹកខ្លះ ស្របពេលនឹងទឹកសមុទ្រជោផង បណ្តាលឱ្យ​កម្ពស់ទឹកឡើងជន់ឡើង ប៉ុន្តែមិនមានប៉ះពាល់ដល់អាយុជីវិត និងសត្វពាហនៈរបស់ប្រជាពលរដ្ឋឡើយ។ 

​បច្ចុប្បន្នកម្លាំងប៉ូលិសបានឈរជើងត្រៀមជួយអន្តរាគមន៍នៅគោលដៅទាំងពីរភូមិ នេះ ជាប់ជាប្រចាំ៕

adverise with khmeread