ប្រពន្ធ Steve Jobs ជិះនាវាឯកជនតម្លៃ ១០០ លានដុល្លារជាមួយមិត្តប្រុស និងកូនស្រី សម្រាប់ដំណើរកម្សាន្តនៅក្រូអាស៊ី

អតីតភរិយារបស់លោក Steve Jobs និងមិត្តប្រុសថ្មីរបស់គាត់ត្រូវបានគេចាប់រូបភាពជាប់អំឡុងដំណើរកម្សាន្តថ្ងៃឈប់សម្រាករបស់ពួកគេក្នុងប្រទេសក្រូអាស៊ី ជាមួយនឹងនាវាកម្សាន្តឯកជនដ៏ប្រណិតតម្លៃ ១០០លានដុល្លារ ដែលជានាវាឯកជនចុងក្រោយបំផុតរបស់ម្ចាស់ស្ថាបនិកក្រុមហ៊ុន Apple ប៉ុន្តែមិនដែលប្រើប្រាស់ឡើយ។

អ្នកស្រី Laurene Powell Jobs ត្រូវបានគេប្រទះឃើញកំពុងរីករាយពេញមួយថ្ងៃក្នុងដំណើរកម្សាន្តនៅក្នុងទីក្រុង Dubrovnik ជាមួយនឹងលោក Adrian Fenty ដែលជាអតីតអភិបាលក្រុងវ៉ាស៊ីនតោនឌីស៊ី រួមជាមួយនឹងកូនស្រីវ័យ ១៩ឆ្នាំឈ្មោះ Eve ដែលបានភ្ជាប់មកជាមួយនឹងទូរស័ព្ទម៉ាក iPhone សៀតទៅនឹងចង្កេះរបស់នាង។

នាវាឯកជនប្រវែង ៧៨ម៉ែត្រឈ្មោះ Venus របស់អតីតភរិយាម្ចាស់ក្រុមហ៊ុន Apple វ័យ ៥៣ឆ្នាំរូបនេះ បានចតនៅឯឆ្នេរសមុទ្រប្រទេសក្រូអាស៊ី ខណៈដែលពួកគេបានចំណាយពេលដើរកម្សាន្តនៅក្នុងទីក្រុងប្រវត្តិសាស្រ្តរបស់ប្រទេសមួយនេះ។

លោក Steve Jobs ចាប់ផ្តើមសាងសង់នាវាមួយនេះនៅក្នុងឆ្នាំ២០០៨ ពោលគឺប៉ុន្មានឆ្នាំបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញមហារីកដំបូងរបស់គាត់ ប៉ុន្តែគាត់មិនធ្លាប់ដើរនៅលើនាវាមួយនេះម្តងណានោះឡើយ ដោយសារអ្នកវិទ្យាសាស្រ្តបច្ចេកវិជ្ជាដ៏អច្ឆរិយៈរូបនេះស្លាប់ មុនមួយឆ្នាំ ពេលដែលនាវានេះបានបញ្ចប់ការសាងសង់រួចរាល់ក្នុងឆ្នាំ ២០១២៕


 

adverise with khmeread