តើនឹងមានរឿងអ្វីកើតឡើងនៅពេលតោឈ្មោល និងខ្លាញីពណ៌សជួបគ្នា? រឿងកើតឡើងបន្ទាប់អ្នកនឹងមិននឹកស្មានដល់នោះទេ!

អ្នកប្រហែលជាឆ្ងល់ហើយថាតើតោនិងខ្លានៅជាមួយគ្នាដោយរបៀបណា ប៉ុន្ដែតោនិងខ្លាមួយគូនេះមានមនុស្សចិញ្ចឹមវាដូចសត្វចិញ្ចឹម ដូច្នេះហើយវាមិនចេះខាំគ្នាទេ។

តោឈ្មោលឈ្មោះ Ivory បានជួបនឹងខ្លាញីពណ៌សឈ្មោះ Saraswati នៅអង្គការ Myrtle Beach Safari ភាគខាងត្បូងរដ្ឋ Carolina កាលពីឆ្នាំ ២០១៤ ហើយពួកវាបានស្រឡាញ់គ្នា ដែលជាស្នេហារវាងសត្វតោនិងខ្លាដ៏កម្របំផុតមួយ។

អង្គការ Myrtle Beach Safari គឺជាអង្គការកម្រ បង្កើតឡើងដើម្បីជួយសត្វដូចជាតោឈ្មោល និងខ្លាញីមួយក្បាលនេះអ៊ីចឹង។ ហើយកន្លែងនោះក៏ជាតំបន់ទេសចរណ៍មិនធម្មតាមួយដែរ។

អ្វីដែលមិនគួរឱ្យជឿរវាងតោឈ្មោលនិងខ្លាញីពណ៌សមួយគូនេះ គឺពួកវាមានកូនជាមួយនឹងគ្នា ដែលវាកម្របំផុតមិនធ្លាប់មានឡើយ។

ហើយនៅឆ្នាំ ២០១៤ នៅពេលវាជួបគ្នានោះ ពួកវាមានកូនកាត់តោនិងខ្លា ឈ្មោលចំនួនបួនក្បាល ហើយកូនរបស់ពួកវាគួរឱ្យស្រឡាញ់បំផុត។ ហើយការបង្កើតកូនដ៏កម្ររបស់ពួកវានេះបានធ្វើឱ្យកូនៗរបស់វាមានសភាពធំខុសប្រក្រតី និងបានបំបែកកំណត់ត្រាជាតោកាត់ខ្លាដ៏ធំបំផុតនៅលើលោកក្នុងសៀវភៅកំណត់ត្រា Guinness Book ផងដែរ៕

[caption id="attachment_9357" align="alignnone" width="728"] Hercules - Largest Liger
Guinness World Records 2012
Photo Credit: Jamers Ellerker/GuinnessWorld Records
Location: Myrtle Beach, South Carolina, USA[/caption]

adverise with khmeread