ឥឡូវបើកចាក់ ចូលជាលក្ខណៈអាជីព! និស្សិតស្រីផ្នែកវិទ្យាសាស្រ្តម្នាក់បើកលួចចម្លងឯកសារ ជាមួយនឹងស្នៀតកំពូលមិននឹកស្មានដល់របស់នាង

ខណៈដែលសិស្ស និស្សិតនៅជុំវិញពិភពលោកប្រឹងប្រែងរៀនសូត្រដើម្បីប្រលងឆមាសរបស់ពួកគេ និស្សិតស្រីកំពូលឆ្លាតម្នាក់នេះបានប្រើលិ្បចដ៏សាហាវរបស់នាងដើម្បីបើកលួចចម្លងឯកសារ។

ស្រ្តីមិនបញ្ចេញឈ្មោះបានសរសេររូបមន្តរូបវិទ្យាដាក់ពីក្រោមក្រចកដៃវែងៗរបស់នាង។ ហើយរូបភាពមិនគួរឱ្យជឿនេះ ត្រូវបានបង្ហោះឡើងដោយអ្នកលេងបណ្ដាញ Reddit ម្នាក់ ដែលបានសរសេររូបមន្តនៅពីក្រោមក្រចកដៃរបស់នាងដើម្បីជាជំនួយក្នុងការប្រលង។

មានអ្នកបញ្ចេញមតិជាច្រើននិយាយថា រូបមន្តដែលនាងសរសេរនោះងាយស្រួលចាំ ហើយថានាងគឺជាមនុស្សខ្ជិល បានជារូបមន្តបែបនេះក៏សរសេរទៅរួចដែរ។ ហើយក៏មានអ្នកលេងមួយចំនួនចូលមកបញ្ចេញមតិការពារនិស្សិតស្រីម្នាក់នោះដែរ៕

adverise with khmeread