ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី​គ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី​គ្រឿងញៀនត្រូវបានប៉ូលិសឃាត់ខ្លួនកាលពី​វេលា​ម៉ោង១ និង១០នាទី​រសៀល​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅ​ផ្ទះ​លេខ១៥ដេ ផ្លូវ​បេតុង ក្រុម៤ ភូមិខ(១) សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

​ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ ជា ចាន់​រិទ្ធី ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ១៥ដេ ផ្លូវ​បេតុង ក្រុម៤ ភូមិខ(១) សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌឫស្សីកែវ។

​បន្ទាប់មកសមត្ថកិច្ច​ឆែកឆេរ​បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន៣៣កញ្ចប់ ដោយ​ក្នុងនោះ​មាន១កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​ចំនួន២គ្រឿង ដាវ​កែច្នៃ​ចំនួន២ដើម និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ហើយ​បានធ្វើការ​ឃាត់ខ្លួន​មកកាន់​អធិកា​ដ្ឋា​នខណ្ឌដើម្បី​ធ្វើការ​សាកសួរ​បន្ត៕

adverise with khmeread