គ្រាន់តែកើនតម្លៃហ៊ុន ១,៨ ភាគរយ ម្ចាស់ក្រុមហ៊ុន Amazon.com វ៉ាដាច់លោក Bill Gates ក្នុងនាមជាមហាសេដ្ឋីផុតលេខរបស់ពិភពលោក!!!

លោក Jeff Bezos ម្ចាស់ក្រុមហ៊ុនលក់ដូរតាមអនឡាញដ៏ធំ Amazon.com បានវ៉ាដាច់លោក Bill Gates ដោយក្លាយជាបុរសមានជាងគេនៅលើពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

លោក Bill Gates វ័យ ៦១ ឆ្នាំ សហស្ថាបនិកក្រុមហ៊ុន Microsoft Corp បានគ្រងតំណែងជាបុរសមានជាងគេតាំងពីខែឧសភា ឆ្នាំ ២០១៣ ជាមួយទ្រព្យសម្បត្តិ ៩០,១ ពាន់លានដុល្លារ។

ភាគហ៊ុនក្រុមហ៊ុន Amazon.com បានឡើង ១,៨ ភាគរយ គឺស្មើនឹង ១.០៧០,៣១ ដុល្លារក្នុងមួយហ៊ុន ដោយចាប់ផ្ដើមពីម៉ោង ៩ កន្លះព្រឹកនៅទីក្រុងញូវយ៉ក ដោយជួយឱ្យទ្រព្យលោក Jeff Bezos កើនដល់ ៩១ ពាន់លានដុល្លារ៕

adverise with khmeread