ពាក់នាឡិការាងជ្រុង មូល ឬត្រីកោណ ជះឥទ្ធិពលលើទ្រព្យសម្បត្តិ ការងារ និងស្នេហាដោយមិនដឹងខ្លួន!!! បើពាក់មិនត្រូវតាមខែឆ្នាំកំណើត អាចនឹង...

នាឡិកាពិតជាសំខាន់ព្រោះវាប្រាប់យើងពីពេលវេលានិងអនុញ្ញាតឱ្យយើងរៀបចំគម្រោងបានច្បាស់។ នាឡិកាដំបូងបំផុតត្រូវបានរចនាដោយត្រឹមដាក់ក្នុងហោប៉ៅអាវ ហើយដោយសារមនុស្សយើងតែងមើលម៉ោងយ៉ាងតិចណាស់ពី ២០ ដល់ ៥០ ដងក្នុងមួយថ្ងៃ ការរចនានាឡិកាចេះតែវិវឌ្ឍរហូតដល់នាឡិកាដៃ។

ដោយសារយើងពាក់នាឡិកាហើយផ្ដោតយ៉ាងខ្លាំងលើវា ហុងស៊ុយនាឡិកាក៏សំខាន់ដែរ។

នាពេលបច្ចុប្បន្នគេឃើញមានប្រភេទនាឡិកាខុសគ្នាជាច្រើននៅលើទីផ្សារ។ ពាក់នាឡិកាខុសពេលខុសវេលានៃឆ្នាំកំណើត អាចជះឥទ្ធិពលដល់សំណាងរបស់អ្នក។ ការជ្រើសរើសនាឡិកាពិតជាពិបាក ដូច្នេះខាងក្រោមនេះគឺជាជម្រើសមួយចំនួនសម្រាប់លោកអ្នកក្នុងការជ្រើសរើសនាឡិកាឱ្យត្រូវហុងស៊ុយ។

១. ម៉ូតទឹករលក
ក្នុងក្បួនហុងស៊ុយ រាងទឹករលកតំណាងឱ្យធាតុទឹកហើយអាចនាំភាពជោគជ័យដល់អាជីពការងារនិងប្រជាប្រិយភាព។

* អ្នកដែលកើតអំឡុងរដូវផ្ការីក (មីនា មេសា ឧសភា) ការពាក់នាឡិកាមានម៉ូតទឹករលកអាចនាំភាគជោគជ័យខាងទ្រព្យសម្បត្តិ។
* អ្នកដែលកើតអំឡុងរដូវក្ដៅ (មិថុនា កក្កដា សីហា) ការពាក់នាឡិកាមានម៉ូតទឹករលកអាចនាំសំណាងដល់អាជីពការងារ។
* អ្នកដែលកើតអំឡុងសរទរដូវ (កញ្ញា តុលា វិច្ឆិកា) ការពាក់នាឡិកាមានម៉ូតទឹករលកអាចនាំមកឱកាសស្នេហា។
* អ្នកដែលកើតអំឡុងសិសររដូវ (ធ្នូ ដល់ មីនា) ការពាក់នាឡិកាមានម៉ូតទឹករលកអាចនាំការប្រកួតប្រជែងដែលយើងមិនចង់បាន និងថែមទាំងអាចបណ្ដាលឱ្យជួបឧបទ្ទេវហេតុឬក៏បាត់បង់ទ្រព្យសម្បត្តិ។

២. ម៉ូតត្រីកោណ
ក្នុងក្បួនហុងស៊ុយ រាងត្រីកោណតំណាងឱ្យធាតុភ្លើងហើយវាអាចបង្កើនចំណង់និងមហច្ឆិតាក្នុងជីវិតមនុស្ស។

* អ្នកដែលកើតអំឡុងរដូវផ្ការីក (មីនា មេសា ឧសភា) ការពាក់នាឡិកាមានម៉ូតត្រីកោណអាចជួយអ្នកផ្ដោតលើអ្វីមួយបានល្អ។ ឧ. ការងារ។
* អ្នកដែលកើតអំឡុងរដូវក្ដៅ (មិថុនា កក្កដា សីហា) ត្រូវចៀសវាងការពាក់នាឡិកាមានម៉ូតត្រីកោណព្រោះវាអាចធ្វើទុក្ខបុក​ម្នេញអ្នកដោយបង្កឱ្យមានកំហឹងនិងជម្លោះ។
* អ្នកដែលកើតអំឡុងសរទរដូវ (កញ្ញា តុលា វិច្ឆិកា) ការពាក់នាឡិកាមានម៉ូតត្រីកោណជួយដល់អាជីពរបស់អ្នក។
* អ្នកដែលកើតអំឡុងសិសររដូវ (ធ្នូ ដល់ មីនា) ការពាក់នាឡិកាមានម៉ូតត្រីកោណជួយអ្នកទទួលជោគជ័យខាងទ្រព្យសម្បត្តិ។

៣. ម៉ូតចតុកោណ ឬការ៉េ
ក្នុងក្បួនហុងស៊ុយ រាងទាំងពីរតំណាងឱ្យធាតុដីហើយជួយផ្ដល់ស្ថិរភាពក្នុងចិត្ត និងការអត់ធ្មត់។

* អ្នកដែលកើតអំឡុងរដូវផ្ការីក (មីនា មេសា ឧសភា) ការពាក់នាឡិកាក្នុងទម្រង់ណាមួយខាងលើអាចជួយនាំសំណាងដល់អាជីពការងារ។
* អ្នកដែលកើតអំឡុងរដូវក្ដៅ (មិថុនា កក្កដា សីហា) ត្រូវចៀសវាងនាឡិការាងណាមួយខាងលើ ព្រោះវានឹងបង្កឱ្យមានការបាក់ទឹកចិត្តនិងបាត់បង់ភាពរឹងមាំ។
* អ្នកដែលកើតអំឡុងសរទរដូវ (កញ្ញា តុលា វិច្ឆិកា) ការពាក់នាឡិកាក្នុងទម្រង់ណាមួយខាងលើ អាចជួយទាក់ទាញមគ្គទេសក៍ណែនាំវិថីជីវិតណាម្នាក់ចូលក្នុងជីវិតរបស់អ្នក។
* អ្នកដែលកើតអំឡុងសិសររដូវ (ធ្នូ ដល់ មីនា) ការពាក់នាឡិកាក្នុងទម្រង់ណាមួយខាងលើ អាចបង្កើនសំណាងក្នុងអាជីពការងារនិងជាពិសេស វាល្អសម្រាប់អ្នកដែលកំពុងធ្វើការក្នុងជួររដ្ឋាភិបាល។

៤. ម៉ូតមូល
រាងនេះតំណាងឱ្យធាតុដែក ហើយវាអាចជួយនាំសំណាងនិងកេរ្តិ៍ឈ្មោះ។

* អ្នកដែលកើតអំឡុងរដូវផ្ការីក (មីនា មេសា ឧសភា) ការពាក់នាឡិការាងមូលអាចនាំឱកាសឡើងឋានៈ។
* អ្នកដែលកើតអំឡុងរដូវក្ដៅ (មិថុនា កក្កដា សីហា) ការពាក់នាឡិការាងមូលអាចនាំមកនូវទ្រព្យសម្បត្តិដល់អ្នកពាក់។
* អ្នកដែលកើតអំឡុងសរទរដូវ (កញ្ញា តុលា វិច្ឆិកា) ការពាក់នាឡិការាងមូលអាចនាំឱកាសដែលយើងមិនចង់បាន និងសម្ពាធការងារធ្ងន់ធ្ងរ។
* អ្នកដែលកើតអំឡុងសិសររដូវ (ធ្នូ ដល់ មីនា) ការពាក់នាឡិការាងមូលអាចនាំសំណាងក្នុងសេចក្ដីស្នេហា។ សម្រាប់អ្នកដែលរៀបការវិញ ប្រហែលទាក់ទាញដៃគូទីបីចូលក្នុងទំនាក់ទំនងរបស់អ្នក៕

adverise with khmeread