បុរសអ្នកក្រនិងអ្នកមានចៃដន្យចូលតុកាហ្វេអង្គុយក្បែរគ្នា...ពេលបុរសក្រីក្រសួរបុរសអ្នកមានថា "ចង់ពិសាអី"...ទើបដឹងរឿងដ៏ភ្ញាក់ផ្អើល

បុរសក្រីក្រម្នាក់ និង បុរសអ្នកមានម្នាក់ កំពុងអង្គុយនៅហាងកាហ្វេមួយនៅតុជាមួយគ្នា...។ បុរសក្រីក្រកុម្ម៉ង់កាហ្វេមួយពែងតាមទម្លាប់ប្រចាំថ្ងៃរបស់គាត់។ 

បន្ទាប់ពីកុម្ម៉ង់កាហ្វេរួច បុរសក្រីក្របានងាកទៅរកបុរសអ្នកមាន ហើយសួរថា "តើលោកត្រូវការអ្វីដែរថ្ងៃនេះ?"។ 

បុរសអ្នកមាន ដែលហាក់មានការភ្ញាក់ផ្អើលក្នុងចិត្ត បានសម្លឹងមើលមុខបុរសក្រីក្រនោះ រួចឆ្លើយតបវិញថា "ខ្ញុំចង់បានកាសែតមួយច្បាប់ និង នំមួយដុំ"។ 

នៅពេលបុរសក្រីក្រនោះបានកុម្ម៉ង់កាសែតនិងនំមួយដុំមកតុរបស់គាត់រួចហើយនោះ បុរសក្រីក្រនោះបានជួយចេញលុយជំនួសបុរសអ្នកមាន។ 

បុរសអ្នកមានក្នុងទឹកមុខភ្ញាក់ផ្អើល បាននិយាយថា "លោកកុំធ្វើអ៊ីចឹងអី"។ បុរសក្រីក្រតបវិញថា "ធ្វើអ្វី?"។ បុរសអ្នកមានតបវិញថា "លោកមិនគួរចេញលុយជំនួសខ្ញុំទេ។ ខ្ញុំមានជាងលោកទៅហើយ កុំធ្វើអ៊ីចឹងអី!"។

បុរសក្រីក្រឈប់មាត់ក មួយសន្ទុះ រួចនិយាយថា "លោកអាចជាអ្នកមានក៏ពិតមែន។ ប៉ុន្តែអ្វីដែលយើងគួរធ្វើ និង អ្វីដែលយើងអាចមានលទ្ធភាពធ្វើបាន គឺជារឿងពីរខុសគ្នាស្រឡះ"។ 

បុរសអ្នកមានទប់អារម្មណ៍រំភើបមិនបាន ស្រក់ទឹកភ្នែកតិចៗ រួចនិយាយថា "មិនដែលមាននរណាម្នាក់ធ្វើបែបនេះដាក់ខ្ញុំទេ ព្រោះពួកគេយល់ថា ខ្ញុំជាអ្នកមានទៅហើយ មិនត្រូវការមនុស្សណាមកជួយប៉ាវដូច្នេះទេ...លោកពិតជាចិត្តល្អមែន ខ្ញុំសូមអរគុណ"។ 

*** ធ្វើអំពើល្អដាក់អ្នកដទៃ មិនថាពួកគេមានរូបរាងខាងក្រៅយ៉ាងណានោះទេ ព្រោះអ្នកប្រហែលជាអាចធ្វើឱ្យពួកគេរីករាយមិននឹកស្មានដល់៕ 

adverise with khmeread