ឃាត់ជនសង្ស័យ២នាក់ ខណៈជិះម៉ូតូមកពីយកថ្នាំទៅចែកចាយបន្ត

ភ្នំពេញ ៖ កម្លាំងល្បាតរបស់ប៉ូលិខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យ២នាក់ ដែលទើបនឹងមកពីយកថ្នាំញៀនពីគេ ដើម្បីមកចែកចាយបន្ត ហើយបានដកហូតថ្នាំចំនួន១កញ្ចប់ធំល្មមស្មើនឹងទឹកប្រាក់ចំនួន២០ម៉ឺនរៀល។

សកម្មភាពបង្ក្រាបជាក់ស្តែងនេះនៅវេលាម៉ោង១១ និង១៥នាទីយប់ថ្ងៃទី២៧ កក្កដា ២០១៧នាទីចំណុចផ្លូវវេងស្រេង មុខផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់
ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប៉ូលិសបានឱ្យដឹងថា​ ជនសង្ស័យ ទី១ -ឈ្មោះ ប៊ុន សំណាង អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ និងទី២ឈ្មោះ ផាន់ ភា អាយុ៣១ឆ្នាំ មុខរបរនេសាទ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកពាមរក៍ ខេត្តព្រៃវែង។

ប៉ូលិសបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំឱ្យកើតមានឡើង។ លុះដល់ម៉ោងកើតហេតុ ចំណុចផ្លូវវេងស្រេង មុខផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ប៊ុន សំណាង និងឈ្មោះ ផាន់ ភា ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-1192 ដោយឈ្មោះ ប៊ុន សំណាង ជាអ្នកឌុប ផាន់ ភា ដោយកម្លាំងមានការសង្ស័យបានដេញឃាត់ឱ្យឈប់។

បន្ទាប់មកបានធ្វើការឆែកឆេរនៅលើដងខ្លួន តែរកមិនឃើញ ព្រោះជនសង្ស័យបានបោះថ្នាំដែលលាក់ទុកក្នុងកញ្ចប់បារីនៅក្បែរម៉ូតូរបស់ជនសង្ស័យ (រកឃើញថ្នាំញៀន
ម៉ាទឹកកកចំនួន១កញ្ចប់ធំល្មម)។

ក្រោយមកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរដើម្បីបន្តអនុវត្តតាមនីតិវិធី៕

adverise with khmeread