adverise with khmeread 1

"​ព្រមព្រៀងគ្នា​ស្រេច​?" Mourinho ប្រាប់​មិត្ត​ជិតស្និទ្ធ​របស់ខ្លួន​ថា​គាត់​នឹង​គ្រប់គ្រង​ក្រុម​បិសាច​ក្រហម​

​លោក Jose Mourinho បាន​ប្រាប់​ទៅកាន់​មិត្តភក្តិ​ជិតស្និទ្ធ​ដែល​ខ្លួន​ទុកចិត្ត​ជាទីបំផុត​ថា​គាត់​នឹង​ក្លាយខ្លួនជា​អ្នកដឹកនាំ​ក្រុម​បិសាច​ក្រហម Manchester Unitedនា​រដូវក្តៅ​ខាងមុខនេះ​។​

​គេហទំព័រ​ផ្លូវការ Sportsmail របស់​ប្រទេស​អង់គ្លេស​ក៏បាន​បញ្ជា​ក់រួច​ម្តងមកហើយ​ថា នា​ចុង​សប្តាហ៍​មុន​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ស្ទើរតែ​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ជាមួយក្រុម​បិសាច​ក្រហម Manchester United ទៅហើយ​ ដើម្បី​ជំនួស​តំណែង​អ្នកចាត់ការ​ទូទៅ​របស់​ក្លឹប​ដែល​កំពុង​ជួប​បញ្ហា​រកាំរកូស​ច្រើន​លោក Luis van Gaal ។​

​លោក Mourinho បាន​បាត់បង់​ការងារ​ចាប់តាំងពី​គាត់​ត្រូវបាន​បណ្តេញ​ចេញពី​ក្រុម​តោ​ខៀវ Chelsea នា​អំឡុង​ខែធ្នូ ប៉ុន្តែ​បច្ចុប្បន្ន​គ្រូបង្វឹក​រូបនេះ​ត្រូវបាន​គេ​ដឹង​យ៉ាង​ទូលំទូលាយ​ថាគាត់​នឹង​អាច​រីករាយ​ជាមួយនឹង​ឱកាស​ការងារ​ជា​អ្នកគ្រប់គ្រង​ក្រុម​បិសាច​ក្រហម​នាពេលខាងមុខ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់