ប៉ូលិសខណ្ឌឫស្សីកែវឃាត់ជនសង្ស័យលួចម៉ូតូម្នាក់

ភ្នំពេញ ៖ កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានបើកប្រតិបត្តិការបង្រ្កាបជាក់ស្តែងករណី លួចម៉ូតូនៅចំណុចផ្លូវបេតុង៩០៧ ក្រុម១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ នៅថ្ងៃទី២៧ កក្កដា ២០១៧ វេលាម៉ោង១២ និង៣០នាទី ដោយឃាត់ជនសង្ស័យម្នាក់។

​ប៉ូលិសនិយាយថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ សារឿន ហៅត្រូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម៦ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ មុខរបរមិនពិតប្រាកដ (ជាអ្នកចូលលួច)។ សម្ភារៈដកហូតមានម៉ូតូមួយគឿងម៉ាកស្មាករីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាក លេខកំពង់ធំ 1A-6348 ជារបស់ជនរងគ្រោះ។

​បច្ចុប្បន្នប៉ូលិសជំនាញរបស់អធិការដ្ឋានខណ្ឌកំពុងស្រាវជ្រាវរកបក្ខពួកជនល្មើស សាកសួរយកចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

adverise with khmeread