ប៉ូលិសប៉ុស្តិ៍ស្រះចកឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចោរកម្ម

​ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្រះចកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១២ និង៣០នាទី ពីបទលួចចំណុចផ្លូវព្រះស៊ីសុវត្តិ កែងផ្លូវលេខ៩០ភូមិ១២ សង្កាត់ស្រះ​ចក ​ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ថា តឿ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិត ប្រាកដ ពីបទលួចធុងបាស់តូច នៅត្រង់ចំណុចផ្លូវព្រះស៊ីសុវត្តិកែងផ្លូវលេខ៩០ភូមិ១២ សង្កាត់ស្រះចក។ វត្ថុតាងចាប់យកបានធុងបាស់តូចចំនួនមួយជារបស់ជនរងគ្រោះត្រូវបានប្រគល់ឱ្យជនរងគ្រោះវិញហើយ។

ចំណែកជនរងគ្រោះឈ្មោះ លឹម សៀងម៉េង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរស្នាក់នៅផ្ទះជួលលេខ៧ ផ្លូវលេខ៩០ ភូមិ ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតីវិធីនៃច្បាប់៕

adverise with khmeread