ប៉ូលិសប៉ុស្តិ៍ព្រែកប្រាឃាត់ខ្លួនជនសង្ស័យ ២ នាក់ពីបទប្រើប្រាស់ថ្នាំញៀន

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ នៅមុខផ្ទះគ្មានលេខ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង១០ និង៣០នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អួន ពៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុការ ស្នាក់នៅផ្ទះជួល ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅនិងជនសង្ស័យឈ្មោះ គឹម សុភ័ក្ត្រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុការ ស្នាក់នៅផ្ទះគ្មានលេខ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ដកហូតបានវត្ថុតាងមានៈ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានី ភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread