adverise with khmeread Guava sprout on his tooth

ករណី​ទីមួយ​លើ​ពិភពលោក​! ពន្លក​ត្របែក​ដុះ​នៅក្នុង​ធ្មេញ​របស់​បុរស​តៃវ៉ាន់​ម្នាក់​

​    ​បុរស​តៃវ៉ាន់​ម្នាក់​បាន​ឈឺធ្មេញ​យ៉ាងធ្ងន់ធ្ងរ​បន្ទាប់ពី​បានទទួល​ទាន​ផ្លែ​ត្របែក​មួយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដូច្នេះ​គាត់​បានសម្រេច​ចិត្ត​ទៅ​ពេទ្យធ្មេញ​សុំឱ្យ​គ្រូពេទ្យ​ពិនិត្យមើល​ពី​មូលហេតុ​បង្ក​ឱ្យ​ឈឺចាប់​នៅក្នុង​ធ្មេញ​។ 

​    ​ពេទ្យធ្មេញ​បានរៀបចំ​ការពិនិត្យ​ធ្មេញ​តាម​ម៉ាស៊ីន​កាំរស្មីអ៊ិច ហើយ​រកឃើញថា ធ្មេញ​ទាល់​របស់គាត់​គឺជា​មូលហេតុ​បង្ក​ការឈឺចាប់​នេះ ដូច្នេះ​គ្រូពេទ្យ​ក៏​សម្រេចចិត្ត​ដក​ធ្មេញ​ទាល់​នេះ​ចោល​។ 

​    ​ខណៈដែល​ពេទ្យធ្មេញ​ដក​ធ្មេញ​ទាល់​នេះ​ចេញ​ក្រៅ គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​អ្វីដែល​គាត់​បានឃើញ នោះ​គឺ​ពន្លក​ត្របែក​កំពុង​ដុះ​នៅក្នុង​ធ្មេញ​របស់គាត់​។ នេះ​បង្ហាញថា បុរស​ម្នាក់នេះ​ពុំមាន​អនាម័យ​មាត់​ធ្មេញ​ល្អ​នោះទេ និង​ពុំដែល​ដុសធ្មេញ​ញឹកញាប់​នោះឡើយ​។ 

​    ​ក្រោយមក​ពេទ្យធ្មេញ​បានបង្ហាញ​ធ្មេញ​នោះ​ដល់​គិលាណុបដ្ឋាយិកា និង​អ្នកជំងឺ​ដទៃទៀត​ឱ្យបាន​ឃើញ​ទាំងអស់គ្នា​។ អ្នកជំងឺ​រូបនោះ​បាន​រត់​ចេញពី​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់​ដោយសារតែ​ខ្មាស់​គេ​ពេក​៕ 

 

adverise with khmeread
ប្រភព៖ TomoNews​

អ្នកនឹងចូលចិត្ត

មតិយោបល់