ស្តាយស្ទើរស្រក់ឈាម!!! ទើបទិញរថយន្ត Ferrari 430 Scuderia តម្លៃរាប់សែន ជិះទើបបានប្រហែល ១ ម៉ោង រអិលធ្លាក់ផ្លូវខូចខ្ទេច

បុរសម្នាក់បានជួបរឿងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីគាត់បានធ្វើឱ្យខ្ទេចកំពូលរថយន្តតម្លៃ ២៦ ម៉ឺនផោនត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីទើបតែទិញពីហាង។

រូបភាពបញ្ចេញដោយប៉ូលិស បង្ហាញខ្មោចរថយន្ត Ferrari 430 Scuderia ពណ៌ខ្មៅ បន្ទាប់ពីវាត្រូវបានរអិលធ្លាក់ចេញពីផ្លូវ រមៀលមូលដូចបាល់។

ប៉ូលិសនិយាយថា អ្នកបើករថយន្តនោះបានបើកបរក្នុងស្ថានភាពផ្លូវសើម និងរអិលធ្លាក់ស្រែ ៥០ មុនពេលរថយន្តនោះឆេះនៅជិត Barnsley ភាគខាងត្បូងទីក្រុង Yorks។

មន្ត្រីប៉ូលិសក៏បានលាតត្រដាងដែរថា អ្នកបើកបររស់រានមានជីវិតជាមួយនឹងស្នាមជាំ និងដាច់រយះសាច់បន្តិចបន្តួច ដោយការប៉ះទង្គិចជាមួយនឹងរថយន្ត មុនពេលនិយាយថាគាត់ទើបតែទិញវាបានមួយម៉ោងប៉ុណ្ណោះ៕

adverise with khmeread